CamNews

ព័ត៌មានជាតិ 

រលំអគារកម្ពស់ ៦ជាន់ ស្លាប់៣នាក់ របួស ១៩នាក់ ក្នុងនោះមានពលករខ្មែរ ផងដែរ

ប៉ាទុមថានី៖ យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ និង១៩នាក់ផ្សេងទៀត បានរងរបួសក្នុងហេតុបាក់រលំ អគារកម្ពស់៦ជាន់មួយកន្លែង ដែលកំពុងដំណើរការសាងសង់ ស្ថិតនៅស្រុកថានីយាបូរី ខេត្តប៉ាទុមថានី កាលពី ល្ងាចថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០១៤។ ក្នុងចំណោមជនរងគ្រោះនោះ មានពលករខ្មែរ និងមីយ៉ាន់ម៉ាផងដែរ។

យោងតាមការចេញផ្សាយរបស់ព័ត៌មានថៃបាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការបាក់រលំអគារនេះ បានកើតឡើង ខណៈកម្មករកំពុងធ្វើការសាងសង់អគារនៅជាន់លើគេបង្អស់ នៅវេលាម៉ោង ៤ និង៤០នាទីល្ងាចថ្ងៃទី១២ ខែសីហា។ បើតាមបាងកកប៉ុស្តិ៍ យ៉ាងហោចណាស់មានជនរងគ្រោះ ៣នាក់ ជាពលរដ្ឋខ្មែរ និងមីយ៉ាន់ម៉ា។

អាជ្ញាធរថៃ បានឲ្យដឹងថា មានកម្មករប្រមាណជា ៣០នាក់ ត្រូវអគាររលំសង្កត់លើ ហើយកម្មករ ១៩នាក់ត្រូវបាន យកចេញពីគំនរអគារ គិតត្រឹមម៉ោង ៨យប់ថ្ងៃម្សិលមិញ៕

 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh