CamNews

កីឡាអន្តរជាតិ 

វគ្គជម្រុះផ្ដាច់ព្រ័ត្រ Champions League សល់ ៤ ក្រុមកំពុងរង់ចាំអ៊ុតលទ្ធផលចាប់គូរថ្ងៃនេះ

ព័ត៌មានកីឡា៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់ជា​ច្រើនវគ្គកន្លងផុតទៅ លទ្ធផលឈានដល់វគ្គជម្រុះផ្ដាច់​ព្រ័ត្រក៏បានង្ហាញឡើងដែលមាននៅសល់ ៤​ ក្រុមខ្លាំងៗ ដូចជា Real Madrid, Barcelona, Bayern Munich និង Juventus ហើយសម្រាប់ក្រុមទាំង ៤ នេះ នឹងរង់ចាំអុតមើលលទ្ធផលចាប់គូរជាបន្ដទៀត​នៅ​ថ្ងៃសុក្រសប្ដាហ៍នេះ ។ 

ព្រឹតិការណ៍ប្រកួត Champions League នឹងបន្ដចាប់គូរប្រកួតនៅថ្ងៃសុក្រសប្ដាហ៍នេះហើយ ខណៈដែល​នៅ​សល់​ ៤​ ក្រុមខ្លាំងៗ​ Real Madrid, Barcelona, Bayern Munich និង Juventus ។ 

យោងតាមប្រភពព័ត៌មានបន្ដទៀតថា ៣ក្រុម ក្នុងចំនោមក្រុមទាំងនោះ តែងតែឈានជើងចូលវគ្គប្រកួត​មួយនេះច្រើនជាងគេ មានដូចជា Real Madrid, Barcelona, Bayern Munich ចំណែក Juventus របស់អ៊ីតាលី វិញគឺ ជាលើកទី ១ ហើយក្នុង​កំលុងពេល ១២ មកនេះ ។ 

ប្រសិនបើ Juventus នឹងត្រូវចាប់គូរជាមួយ Barcelona វិញ ការរំពឹងទុកមួយនឹងត្រូវបានគេសង្ស័យថា ខ្សែប្រយុទ្ធ Barcelona គឺកីឡាករ​ Luis Suarez នឹងជួបប្រទះគ្នាជាមួយកីឡាករ Giorgio Chiellini ដែលជាខ្សែការពារក្រុមជម្រើជាតិ អ៊ីតាលី ធ្លាប់ត្រូវបាន ​Luis Suarez ខាំកាលពីប្រកួត World Cup កាលពីឆ្នាំ ២០១៤ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Champions League