ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស សឹង្ហបុរី channelnewsasia កាលពីយប់ រំលងអាធ្រាត្រ យប់មិញនេះ បានចេញអត្ថបទ សារព័ត៌មានអោយដឹងថា យន្តហោះ មួយគ្រឿង ក្នុងចំណោមបណ្តា យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ដែលសំចត នៅអាកាសយានដ្ឋាននោះ បានជាប់ គាំងនៅនឹងមួយកន្លែង ក្រោយពីមានករណី រថយន្តបម្រើសេវា បើកទៅកឿងជាប់ នៅពីក្រោម ពោល កើលជាប់ត្រង់ចំនុចកណ្តាល នៃតួយន្តហោះ ផ្ទាល់តែម្តង ។
តែទោះជាយ៉ាងណា បើតាមការដឹង ប្រភពដដែល បញ្ជាក់ថា បណ្តាក្រុមអ្នកធ្វើដំណើរ ឆ្ពោះទៅកាន់ ប្រទេសមីយ៉ាន់ម៉ា នោះ ត្រូវជម្លៀសទៅយន្តហោះផ្សេងទៀត ដើម្បីអោយទៅដល់ គោលដៅ របស់ ពួកគេ ស្របពេលដែលភ្លាមៗនោះ មានការចុះត្រួតពិនិត្យ ពីសំណាក់ក្រុមបច្ចេកទេស ទៅលើការ ខូចខាត ត្រង់ចំនុចកណ្តាល នៃតួយន្តហោះ Boeing 737-800 ។
Izham Ismail នាយក ប្រតិបត្ដិ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី បានអោយដឹងថា ក្រុមវិស្វករយើង ខ្ញុំ បាននឹងកំពុងតែវាយតម្លៃ ពីទំហំនៃការខូចខាត ក្រោយពីមានករណី រថយន្ត បើកទៅកើលជាប់ នៅពីក្រោម យន្តហោះខាងលើ ខណៈ កំពុងតែសំចត នៅឯអាកាសយានដ្ឋាន អន្តរជាតិ ក្រុង កូឡា ឡាំពួរ ។
គួររំឭកថា ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ពិតជាបានធ្វើអោយពិភពលោក មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈបាន កើតមានឡើងនូវគ្រោះថ្នាក់ ជាបន្តបន្ទាប់ ពោល កាលពីថ្ងៃទី ៨ មីនា កន្លងទៅនេះ យន្តហោះ MH370 បានបាត់ខ្លួនដោយអាថ៍កំ បាំង មកទល់នឹងពេលបច្ចុប្បន្ន ខណៈ ក្រោយមកទៀត ពោលអំឡុង ខែមេសា ផ្ទាល់តែម្តង យន្ត ហោះមួយគ្រឿង របស់ក្រុមហ៊ុន ខាងលើ ត្រូវបានបង្ខំចិត្ត អោយហោះត្រលប់ក្រោយវិញ ក្រោយពី បានរកអោយឃើញថា កង់យន្តហោះ បានផ្ទុះឡើង អំឡុងពេលដែលមានការហោះហើរ ចេញដំណើរ របស់ខ្លួន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia