CamNews

ព័ត៌មានវីដេអូ 

អ្នកបម្រើសេវាកម្មអតិថិជន នៅសណ្ឋាគារពីរនាក់ ត្រូវចោរលួចទ្រព្យសម្បត្តិមួយចំនួន ព្រោះតែដេកដូចស្លាប់

នារីធ្វើការបម្រើសេវាកម្មទទួលអតិថិជន នៅសណ្ឋាគារពីរនាក់ មិនដឹងជានឿយហត់នឹងការងារ
អ្វីខ្លះនោះទេ បានជាពេលទំនេរបន្តិច ពួកនាងបានដេកលេងៗ រហូតដល់លក់មែនទែន លក់មួយ
ទំហឹងតែម្តង រហូតដល់ចោរចូលមកលួចអ្វីក៏មិនបានដឹងដែរ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងសណ្ឋាគារមួយមានឈ្មោះថា Pencuri di KK នៅប្រទេស
ម៉ាឡេស៊ី ហើយទម្រាំតែពួកនាងបានដឹងខ្លួន គឺចោរបានរត់ចេញទៅឆ្ងាយ ចាប់លែងបានទៅហើយ។

ជ្រាបច្បាស់ សូមទស្សនាវីដេអូ ដូចខាងក្រោម៖

ពិតប្រាកដណាស់ ជនខិលខូច​ ដែលរង់ចាំតែឆ្លៀតឱកាស ពេលយើងភ្លេចខ្លួន ដើម្បីលួចទ្រព្យ
សម្បត្តិ មានមិនតិចឡើយ ហើយអាចកើតឡើងគ្រប់ពេល បើសិនជាយើងប្រហែស។ ដូច្នេះ សូម
ប្រជាពលរដ្ឋយើង រួមទាំងអ្នកធ្វើការងារនៅតាមការិយាល័យ ឬកន្លែងដទៃផ្សេងៗទៀត បង្កើន
ការប្រុងប្រយ័ត្នឲ្យបានច្រើន ដើម្បីការពារ ថែរក្សាបាន ទ្រព្យសម្បត្តិរបស់ខ្លួនយើង ក៏ដូចជារបស់
ក្រុមហ៊ុន៕

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: Hotel receptionist,  steale,  dead asleep,  Pencuri di KK ,  Malaysia,  video news