CamNews

ព័ត៌មានអន្តរជាតិ 

វាយប្រហារ ភារវកម្ម កក្រើកក្រុង ជិតសភាជាតិ សម្លាប់មនុស្ស ២៨នាក់ (វីដេអូរន្ធត់)

(ទីក្រុងអង់ការ៉ា)៖ យ៉ាងហោចណាស់មានមនុស្ស ២៨នាក់បានស្លាប់ និង៦១នាក់ផ្សេងទៀត បាន​រងបួស នៅក្នុងករណីរថយន្តបំផ្ទុះគ្រាប់បែកមួយ នៅកណ្ដាលទីក្រុងអង់ការ៉ា ប្រទេសតួកគី ដោយ​គោលដៅរបស់ក្រុមភេរវករគឺជាកងកម្លាំងយោធារបស់តួកគីតែម្ដង នេះបើយោងតាមការចេញ​ផ្សាយ​របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ។


អាជ្ញាធរតួកគី បានបញ្ជាក់ថា ករណីនេះ បានកើតឡើងដោយសារតែមានការបំផ្ទុះគ្រាប់បែក​ចេញពី​រថយន្តយោធាមួយ ខណៈដែលមានកងកម្លាំងយោធាជាច្រើនកំពុងប្រមូលផ្ដុំគ្នា ដូច្នេះហើយ​ទើប​ អាជ្ញាធរតួកគី បានសន្និដ្ឋានជាជំហានដំបូងថា គោលដៅនៃការវាយប្រហារនេះគឹកងកម្លាំងយោធា​តែម្ដង។

ក្រោយពីកើតមានករណីនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងអង្កការសហប្រជាជាតិ (UN) បាន​ចេញ​សេចក្ដីថ្លែងការណ៍ បង្ហាញពីសេចក្ដីបារម្ភ​ចំពោះអំពើភេរវកម្មនេះ និងបានអំពាវនាវឲ្យតួកគី​ស្វែងរក​ដំណោះស្រាយ ដើម្បីការពារសន្ដិសុខជាតិឲ្យបានល្អ ខណៈដែល​ប្រភពព័ត៌មានចរាមអារ៉ាមបាន​លើកឡើងថា ករណីនេះ ជាទង្វើរបស់ក្រុមឧទ្ទាមឃើដ៕

 

 


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Turkey Antalya ISIS