បាងកក៖ អតីតឧបនាយករដ្ឋមន្រ្តីថៃ លោក ស៊ូថេប ថងសឿបាន កាលថ្ងៃព្រហស្បតិ៍ ទី៧
ខែកុម្ភៈ បានច្រានចោលការរកឃើញនានាដែលថា លោកជាប់ពាក់ព័ន្ធនឹងភាពមិនប្រក្រតី
ជុំវិញ ការផ្តល់កិច្ចសន្យាចំនួន២ ឱ្យទៅ ក្រុមហ៊ុន PCC Development and Construction (PCC) ដើម្បីកសាងស្ថានីយប៉ូលីសរាប់រយនៅទូទាំង ប្រទេសឡើយ។
កាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នា ២០១៣ ឱ្យដឹងថា លោក
ស៊ូថេប បានថ្លែង ប្រាប់ក្នុងសន្និសីទកាសែតមួយនៅរដ្ឋសភាថា លោកបានផ្តល់ការយល់ព្រម
គ្រប់ដំណាក់កាល នៃការដេញថ្លៃគម្រោងនោះមែន ស្របទៅតាមអ្វី ដែលជាសំណើរបស់មេ
ប៉ូលីសតែប៉ុណ្ណោះ។
លោកបានថ្លែងថា PCC បានដាក់ស្នើសុំជាផ្លូវការ នូវតម្លៃទាបជាងគេបំផុត គឺ៥,៨៤ពាន់លាន
បាត សម្រាប់ការ កសាងស្ថានីយប៉ូលីសចំនួន ៣៩៦កន្លែង ហើយគណៈកម្មការលទ្ធកម្ម ពេល
នោះ យល់ឃើញថា ការដាក់ដេញ ថ្លៃនោះ គឺថោកជាងអ្នកដេញថ្លៃផ្សេងទៀត អីចឹងហើយ
ទើបបានជាលោកសម្រេចអនុម័តឱ្យ PCC ឈ្នះការដេញថ្លៃនោះនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១០។
លោកបន្តថា លោកមិនដែលស្គាល់ និងមានទំនាក់ទំនងជាមួយក្រុមហ៊ុន PCC នេះពីមុនមកនោះ
ទេ ហើយក៏មិន ដឹងថា អ្នកណាជាថៅកែវាដែរ។ លោកក៏បដិសេធផងដែរថា មិនបានចូលដៃនៅ
ក្នុងការដេញថ្លៃនោះទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល