CamNews

តារា 

Ronaldo សម្ដែងការស្វាគមន៍ ចំពោះលោក Sir Alex Ferguson ក្នុងថ្ងៃចាក់បញ្ជាំងលើកដំបូង នៃខ្សែភាពយន្ដ

ព័ត៌មានកីឡា៖​ ក្នុងព្រឹត្ដិការណ៍ដ៏ធំអស្ចារ្យ នៃការចាក់ផ្សាយខ្សែភាពយន្ដខ្នាតធំលើកដំបូងរបស់ Cristiano ​Ronaldo ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុង London ប្រទេសអង់គ្លេស កាលពីរាត្រីថ្ងៃច័ន្ទ ក្នុងនោះមានវត្ដ​មានកីឡាករ​ល្បីៗជាច្រើន ព្រមទាំងលោក Sir Alex Ferguson ក៏បានចូលរួមផងដែរ ។ 

ការបដិសណ្ឋារកិច្ចខណៈពេលនោះ របស់កីឡាករ Cristiano Ronaldo តាមការឲ្យដឹង គឺកីឡាករពិតជាធ្វើការ​រាក់ទាក់ជាខ្លាំង​ ចំពោះលោក Sir Alex Ferguson ព្រមទាំងកីឡាករច្រើនរូបបន្ដទៀត ក្នុងកម្មពិធីពេល​នោះ ។ ស្របពេលជាមួយគ្នាផងដែរ កីឡាករក៏បានធ្វើការអត្ថាធិប្បាយជាមួយ អ្នកការសែតជាច្រើន រូប ​ដោយចោទជាសំណួរថា » នៅថ្ងៃអនាគត បន្ទាប់ពីកីឡាករចូលនិវត្ដទៅ តើកីឡាករមានចំណាប់អារម្មណ៍​នឹងធ្វើជាប្រធាន FIFA ដែលឬទេ​? » Ronaldo ក៏បានឆ្លើយវិញថា » ខ្ញុំមិនមាន សមត្ថភាពឆ្លៀស​វ៉ៃនឹងកាន់តំណែងនេះនោះទេ » ។ ទស្សនាវីដេអូខាងក្រោម៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals


Tags: Sport News Ronaldo man United Sir Alex Ferguson