CamNews

គ្រោះថ្នាក់ 

ក្មេងស្រីអាយុ៦ឆ្នាំ ដ៏ក្លាហានប្រឹងរត់គេចពីចុងកាំភ្លើងឪពុក ដែលព្យាយាមសម្លាប់នាង មុនពេលបាញ់ខ្លួនឯង

(បរទេស)៖ ពិតជារន្ធត់ណាស់ នៅពេលដែលក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានរត់មកឲ្យគេ​ឯងជួយ ក្រោយពីឪពុកបាញ់ត្រូវក្បាល ក្នុងបំណងសម្លាប់ផ្តាច់ពូជ គ្រួសារខ្លួនឯង។ មនុស្សជា​ច្រើន ដែលជាមិត្តភក្តិ និងអ្នកធ្វើការជាមួយជនដៃដល់ ពិតជាមានការតក់ស្លុតណាស់ នៅពេលដឹងថា ក្រុមគ្រួសារមួយ ដែលពួកគេធ្លាប់គិតថា ជាគ្រួសារដ៏មានសុភមង្គល តែបែរជាបុរសអាយុ២៤ឆ្នាំ ជាឪពុក និងប្តីឈ្មោះ Jesus Diaz គិតខ្លីសុខចិត្តផ្តាច់សង្ខារប្រពន្ធ និងកូនទៅវិញ។

ហេតុការណ៍នេះ កើតឡើងនៅទីក្រុង Glynn រដ្ឋ Georgia នៅថ្ងៃកើតហេតុ Diaz បានបាញ់សម្លាប់ប្រពន្ធ អាយុ២១ ឆ្នាំឈ្មោះ Emiko នៅចំពោះមុខកូនស្រី​ដ៏តូចឈ្មោះ Eva បន្ទាប់មកក៏បង្វែរចុងកាំភ្លើង មកបាញ់ចំក្បាលកូនស្រីតែម្តង ប៉ុន្តែនាងតូចក្លាហានប្រឹងរត់គេច មករកអ្នកជិតខាងឲ្យជួយ ដែលប្រហែលជាគ្រាប់មិនចំក្បាលខ្លាំងទេ។ 
ឃើញបែបនេះ អ្នកជិតខាងបានទូរស័ព្ទ ហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាម ដើម្បីដឹកក្មេងស្រី​ទៅមន្ទីរពេទ្យ តែក៏បានឧទ្ធម្ភាគចក្រមួយគ្រឿង មកដឹកយកនាងតូចទៅពេទ្យយ៉ាងប្រញាប់ដែរ ដោយពេលនេះក្មេងស្រី​ កំពុងស្ថិតក្នុងសភាព សង្គ្រោះបន្ទាន់ រីឯឪពុកម្តាយបានស្លាប់ អស់ទៅហើយ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US China Hong Kong Pentagon Int news Hot news