CamNews

កីឡាអន្តរជាតិ 

Floyd ផ្ដល់ដំបូន្មានល្អៗដល់ Crawford ពីការប្រកួតជាមួយ នឹងប៉ាក់គីអៅ

ព័ត៌មានកីឡា៖ អតីតកីឡាករប្រដាល់ ជនជាតិអាមេរិកឈ្មោះ Floyd Mayweather មានពាក្យពេចន៍ខ្លះ ចង់​ផ្ដែផ្ដាំទៅកាន់ កីឡាករជំនាន់ក្រោយម្នាក់ឈ្មោះ Terence Crawford ប្រសិនជាកីឡាករ នឹងត្រូវបាន​ ប៉ាក់គីអៅ ជ្រើសរើស​ជាគូរប្រកួត សម្រាប់ព្រឹត្ដិការណ៍ចុងក្រោយ មុនពេលចូលនិវត្ដន៍។ 

Floyd បានថ្លែងសូមផ្ដែផ្ដាំថា » ប្រសិនជា​ Terence Crawford ពិតជាមានឱកាសបានប្រកួត ជាមួយ ប៉ាក់គីអៅ មែននោះ ខ្ញុំចង់ឲ្យគាត់បានដឹងថា ប៉ាក់គីអៅ មិនមែន ជាគូរប្រកួតដែលងាយ យកឈ្នះនោះទេ បើមិនចឹង ខ្ញុំធ្លាប់បានប្រកួត​ ហើយខ្ញុំក៏បានដឹងថា​គូរប្រកួត មួយនេះមើលទៅងាយស្រួល ប៉ុន្ដែគឺមិនងាយ​ស្រួលដូចការគិតទេ​ គ្រប់យ៉ាងខុសពីការគិតរបស់ខ្ញុំទាំងអស់ គាត់មានសមត្ថភាពខ្លាំង​ ខ្លាំងលើស​ពីការគិត​របស់ខ្ញុំឆ្ងាយណាស់ តែទោះជាយ៉ាងណាខ្ញុំនៅតែធ្វើបាន ដដែល។ ពីអ្វីដែលខ្ញុំបានដឹងត្រឹម ប៉ាក់គីអៅ ធ្វើឲ្យខ្ញុំដាក់ខ្លួន ហើយសម្រេចចាកចេញពីអាជីពជាកីឡាករប្រដាល់ ។ ខ្ញុំមិនចង់បំបាក់ទឹកចិត្ដក្មេងម្នាក់នេះ ព្រោះតែ​ខ្ញុំចូលចិត្ដគេ។ អ្វីដែលខ្ញុំចង់បង្ហាញ គឺថាគេពិតជាមានសមត្ថភាពប្រកួត ជាមួយ​ប៉ាក់គីអៅ ប៉ុន្ដែសូមបញ្ជាក់ថា កុំគិតថា ប៉ាក់គីអៅជាដៃគូរ​ដែលងាយនឹងយកឈ្នះ ឲ្យសោះ​» ។ 

Terence Crawford គឺជាកីឡាករវ័យក្មេង ដែលមានសមត្ថភាពខ្លាំង​ ហើយក៏មានប្រវត្ដិធ្លាប់ប្រកួត មិនដែលចាញ់នោះទេ ចំនួន ២៧ ដងឈ្នះទាំង​២៧ នឹងធ្លាប់ផ្ដួលគូរប្រកួតឲ្យសន្លប់ដល់ទៅ ១៩ ដង ប្រកួតចុងក្រោយ​យកឈ្នះ Dierry Jean ។ Terence Crawford ថ្វីត្បិតតែមិនទាន់ ត្រូវបាន ប៉ាក់គីអៅ ជ្រើរើស ជាផ្លូវការមែន ប៉ុន្ដែសេចក្ដីសម្រេច​នៅថ្ងៃអនាគតបន្ទាប់ អាចមានសង្ឃឹមច្រើន ថា​កីឡាករនឹងក្លាយជា​ដៃគូរចុងក្រោយ របស់ ប៉ាក់គីអៅ មុនពេលចូលនិវត្ដន៍។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .abs-cbnnews


Tags: Spor News Boxing Pacquiao Floyd Mayweather