CamNews

តារា 

តើមាន​អ្វី​កើត​ឡើង នៅ​ពេល លោក Steve Harvey ជួប​​ជាមួយ​បវរ​កញ្ញាកូ​ឡុំ​ប៊ី ក្រោយ​ប្រកាស​ច្រឡំ​នោះ ?

(អាមេរិក)៖ ថ្មីៗនេះ តារាកំប្លែង និងជាពិធីករ លោក Steve Harvey បានជួបបវរ​កញ្ញាកូឡុំប៊ី គឺនាង Ariadna Gutierrez ក្រោយពីគាត់បានប្រកាសច្រឡំថា នាងជាប់ជាកញ្ញាឯកលេខ១ ក្នុងការប្រកួតបវរកញ្ញា «Miss Universe 2015» កន្លងមក ។ តែប៉ុន្មាននាទីក្រោយមកអ្វីៗ ក៏ប្រែប្រួល គឺការពិតនាង Pia Wurtzbach ដែលជាបវរកញ្ញាហ្វីលីពីនទៅវិញទេ ដែលជាអ្នកឈ្នះការប្រកួត។

ពេលនេះ លោក Steve Harvey បានសម្រេចជួប ជាមួយនាង Gutierrez នៅក្នុងកិច្ចសម្ភាសន៍មួយ តាមកញ្ចក់ទូរទស្សន៍ ដើម្បីបង្ហាញឲ្យទស្សនិកជនបានឃើញ និងអស់ចិត្តថា ក្រោយពីកើតរឿងហេតុនោះមក មានអ្វីកើតឡើងបន្តទៀត? នៅក្នុងកិច្ចសម្ភាសន៍ នាង Gutierrez បានប្រាប់តារាកំប្លែង Steve Harvey ជារបៀបលេងសើចថា គាត់គួរ តែរៀនពីរបៀបអាន ឲ្យបានច្បាស់សិន ហើយនាងលើកឡើងចំពោះ Steve ថា អ្នកនិយាយច្រឡំពេលនោះ ប្រហែលជាចង់ឲ្យនាងឈ្នះការប្រកួតមែនទេ? Steve ក៏ឆ្លើយថា Yes ! ប៉ុន្តែវាគ្រាន់តែជាកំហុសមួយ ដែលមិនគួរកើត​ឡើយ ហើយលោកក៏បានសុំអភ័យទោស កញ្ញាឯករូបនេះផងដែរ។

ក្រោយមក Steve Harvey ក៏បានជួបសម្ភាសន៍ ជាមួយបវរកញ្ញាហ្វីលីពីនម្តង គឺនាង Wurtzbach ហើយទាំងបវរកញ្ញារូបនេះ និងកញ្ញាកូឡុំប៊ី​ម្នាក់ៗសុទ្ធតែប្រាប់ Steve ឲ្យ បំភ្លេចអ្វីដែលខុសឆ្គង ពីមុនចោល ដើម្បីគិតតែរឿងសប្បាយវិញ ព្រោះវាកន្លងផុតទៅហើយ គ្មាននរណាចង់ឲ្យកើតមានកំហុស នៅចំពោះមុខសាធារណជនបែបនេះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news World news Breking news Unt news Military base Philippine Miss Universe