ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ មានការប្រកាសផ្ទេរមុខតំណែង ពីអភិបាលរងខេត្តព្រះវិហារ មកជាអភិបាលរងរាជធានីភ្នំពេញម្នាក់ គឺលោក ស៊ុយ សេរិទ្ធ ក្រោមអធិបតីភាព លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលួមពីអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក ស៊ុយ សេរិទ្ធ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យផ្ទេរភារកិច្ច ពីអភិបាលរងខេត្តព្រះវិហារ មកជាជាអភិបាលរងរាជធានីភ្នំពេញវិញ ដែលមន្រ្តីខ្លះនិយាយថា មកជំនួសកន្លែងលោក ជ្រាង សុផាន អតីតអភិបាលរង ដែលទទួលមរណាភាព កាលពីពេលថ្មីៗនេះ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី