CamNews

ព័ត៌មានអន្តរជាតិ 

សភា​អាមេរិក យល់​ព្រម​លក់​យន្ត​ហោះ ហ្គូប​លហក ទៅ​ឲ្យ​កូរ៉េ​ខាង​ត្បូង

សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្ម របស់រដ្ឋាភិបាលទីកុ្រង សេអ៊ូល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា
សហរដ្ឋអាមេរិក បានយល់ព្រមលក់យន្តហោះ ចារកម្មគ្មានមនុស្សបើក ប្រភេទ ហ្គូបលហក ទៅឲ្យ
កូរ៉េខាងត្បូងហើយ បន្ទាប់ពីដាក់សំណើ សុំទិញអស់រយៈពេល ០៨ឆ្នំា ប៉ុន្តែការផ្តល់ឲ្យនេះ ប្រហែល
ជាត្រូវគិត ពិចារណាឡើងវិញផងដែរ ដោយសារតែតម្លៃ គឺខ្ពស់ជាងការរំពឹងទុក។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នំា២០១៣
ដោយផ្អែកតាមការលើកឡើង របស់រដ្ឋបាលនៃកម្មវិធី លទ្ធកម្មផ្នែកការពារ (DAPA) របស់កូរ៉េខាង
ត្បូង ដែលបាននិយាយថា បានទទួលសំបុត្រស្តីពី ការយល់ព្រមលក់យន្តហោះ គ្មានមនុស្សបើក
ហ្គូបលហក របស់មន្ទីរប៉ង់តាហ្គោនអាមេរិក កាលពីពាក់កណ្តាលខែមេសា បន្ទាប់ពីសភាអាមេរិក
អនុម័តរួចមក។

តាមរយៈសំណើ ចំពោះតម្លៃនៃយន្តហោះ ទំាងបួនគ្រឿងនោះ មិនត្រូវបានគេប្រកាសជាសាធារណៈ
នោះទេ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល បានស្នើតម្លៃលើស
ពី ៤៨០ពាន់លានវ៉ុនស្មើនឹង ៤៣៥លានដុល្លារអាមេរិក។ នេះបើតាមប្រភព ជាច្រើនបានលើកឡើង។

ប៉ុន្តែបើតាមរបាយការណ៍ ដែលបានបង្ហាញដោយ ទីភ្នាក់ងារសហប្រតិបត្តិការ ការពារសន្តិសុខ របស់
មន្ទីរប៉ង់តាហ្គោនអាមេរិក កាលពីខែធ្នូ បានឲ្យដឹងថា យន្តហោះដែលនឹងត្រូវលក់ ទៅឲ្យកូរ៉េខាងត្បូង
ចំនួនបួនគ្រឿងនោះ មានតម្លៃ ១,២ពាន់លានដុល្លារ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ