ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី កូរ៉េខាងត្បូង Park Geun-hye នៅថ្ងៃព្រហស្បត្តិ៍ នេះ បានប្រកាស ឈ្មោះ បច្ចុប្បន្នជា រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ ទៅជា នាយករដ្ឋមន្រ្តី ប្រចាំប្រទេសថ្មី បន្ទាប់ពី អតីតនា យករដ្ឋមន្រ្តី ប្រទេស កូរ៉េខាងត្បូង បានសម្រេចចិត្តចុះចេញពីតំណែង ពាក់ព័ន្ធ នឹងរឿងអាស្រូវប្រព្រឹ ត្តិអំពើ ពុករលួយ ។
របាយការណ៍ ពីសារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថា រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ Hwang Kyo-ahn ត្រូវបានចាត់តាំងជា បេក្ខភាពនាយករដ្ឋមន្រ្តីប្រចាំប្រទេសថ្មី ពោល កាន់មុខ តំណែង កំពូលលំដាប់ ទីពីរ នៅក្នុងប្រទេស រយៈពេល ២៥ ថ្ងៃក្រោយ លោក Lee Wan-koo អតីត នាយករដ្ឋមន្រ្តី កូរ៉េខាង ត្បូង បានចុះហត្ថលេខា ចុះចេញពីតំណែង ពាក់ព័ន្ធនឹងការទទួលសំណូក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ