CamNews

កីឡាអន្តរជាតិ 

Man United​ បង្ហើបដំណឹង ហាងឆេង តម្លៃខ្លួន Neymar ម្ដងទៀតហើយ ស្របពេលរដូវកាល​ទីផ្សារទើបបើកទ្វារ​ថ្មីៗ

ព័ត៌មានកីឡា៖ ប្រភពព័ត៌មានចេញពីការសែតទស្សនាវដ្ដី ប្រទេសបារាំង Le 10 Sport បានចុះផ្សាយឲ្យដឹងថា ក្លឹប បិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចនឹងចាយលុយដល់ទៅ ១៤០ លានផោន សម្រាប់តម្លៃខ្លួន ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Barcelona ម្នាក់គឺកីឡាករ Neymar ក្នុងរដូវនេះ តែម្ដង ស្របពេលដែល កីឡាករកំពុងតែមិនទាន់ដាច់ស្រឡះពីគ្នារឿង ចរចាកិច្ចកុងត្រាថ្មីជាមួយក្លឹប។

ប្រភពដដែលបានបន្ដទៀតថា ខ្សែប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល នៅមិនទាន់ដាច់ស្រឡះគ្នារឿង ការ​ចចារ កិច្ច​កុងត្រាថ្មីជាមួយនឹងក្លឹប Barcelona នៅឡើយទេប៉ុន្ដែដំណឹងនេះ កន្លងមកក៏ស្ងប់ស្ងាត់អស់មួយរយៈផងដែរ ហើយមកទល់ពេលនេះ ក៏ជាពេលវេលា រដូវកាលផ្ទេរកីឡាករទើបតែបើកទ្វារ ក៏ស្រាប់​តែក្លឹប Man United បានបង្ហើបដំណឹងទីផ្សារម្ដងទៀត ដែលហ៊ានទៅដល់ ១៤០ លានផោន ។ ហើយលោក Louis Van Gaal នឹងខិតខំប្រឹងប្រែង មួយដង្ហើមទៀត ដើម្បីសម្រេចបានទីផ្សារមួយនេះ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar


Tags: Sport News Neymar Barcelona Man United