CamNews

តារា 

ឃិត សំម៉ាលីស ប្រុស​ស្នេហ៍​អ្នក​មាន​ទ្រព្យ​ស្ដុក ដូរ​ឡាន ម៉ាក Range Rover តម្លៃ​ជាង​១០ម៉ឺន​ដុល្លារជិះ

ភ្នំពេញ៖ តារាចម្រៀង មិនសូវល្បីក្នុងអាជីព តែល្បីល្បាញ រឿងឈ្លោះប្រកែកគ្នា នាង ឃិត សំម៉ាលីស ដែលទើបតែអួតសម្ញែង ភាពហ៊ឺហារ បង្អួតលុយដុល្លារទាំងដុំៗ ដើម្បីបង្ហាញមិត្ត ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឲ្យដឹងថា នាងមានលុយ មិនមែនក្ររហេមរហាម រកអីលិឍគ្មាននោះ ។ ឃិត សំម៉ាលីស ដើរហើរ ចូលតែហាងថ្លៃៗ ដេកតែសណ្ឋាគារលំដាប់ផ្កាយ ព្រោះត្រូវបានគេដឹងថា គូស្នេហ៍របស់នាង ជាអ្នកមានស្ដុកម្នាក់ មិនឲ្យនាងដេកព្រួយរឿង លុយឡើយ ហាមាត់ចង់បានប៉ុន្មាន គឺបានដូចចិត្ត នាងប្រាថ្នា ។

ជាក់ស្ដែង ថ្មីៗនេះ ស្រាប់តែ ឃិត សំម៉ាលីស បានដូរឡានថ្មីៗភ្លាមៗ ម៉ាក Range Rover ពណ៌ស មានតម្លៃ ប្រមាណ ជាង១០ម៉ឺនដុល្លារ ដែលនាងទើបតែដូរ បានប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ កាលពីមុននាង ជិះលុច្សស៊ីស ៤៧០(Lexus 470) កញ្ចាស់ពណ៌ខ្មៅមួយ ដែលនាងជិះតាំងពី មិនទាន់សូវល្បីល្បាញ ឯណោះ ។ ប្រភពព័ត៌មាន ដែលនៅជិត ឃិត សំម៉ាលីស បាននិយាយថា ម៉ាលីស ជានារីសម្បូរស្នេហ៍ណាស់ អ្នកនៅជិតក៏លង់ស្នេហ៍នាងដែរ ។ តែនាងស្រលាញ់គូស្នេហ៍ណាស់ ព្រោះជាមនុស្សតែម្នាក់ ដែលមានអ្វីគ្រប់យ៉ាងដែលនាងចង់បាន មិនបានលុយ ឡាន សុទ្ធតែបានតាមតំរូវការទាំងអស់ ។

គូស្នេហ៍ជាអ្នកមានស្ដុក ចាយលុយពេញៗដៃ របស់ឃិត សំម៉ាលីស ត្រូវបានគេស្គាល់ឈ្មោះថា វីន អាយុប្រហែលជាង៣០ឆ្នាំ។ ប៉ុន្តែគេមិនប្រាកដថា នៅទំនេរ ឬក៏មានប្រពន្ធហើយនោះទេ ព្រោះ ឃិត សំម៉ាលីស ព្យាយាមលាក់អត្តសញ្ញាណ បុរសកូនកាត់ចិន ម្នាក់នោះណាស់ មិនហ៊ានបង្ហាញអ្វីទេ ។ ប្រភពដដែល បាននិយាយថា នេះជា សំណាងនាង ឃិត សំម៉ាលីស ណាស់ ព្រោះមុនចូលសិល្បៈ នាងគ្មានអ្វីទាំងអស់ តែមួយរយៈចុងក្រោយនេះ នាង ស្ទើរតែក្លាយ ជាសេដ្ឋីនីទៅហើយ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh