CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង បាញ់នុយក្លេអ៊ែរ ទោះមានការ ជំទាស់ពីអន្តរជាតិ

ព្យ៉ុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ រាយការណ៍នៅថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ថា
កូរ៉េខាងជើង បានបាញ់គ្រាប់នុយក្លេអ៊ែរ ដ៏ប្រល័យក្រោមដីបានសម្រេចជាលើកទីបី នៅថ្ងៃ អង្គារ ទោះបីជាការជំទាស់ដ៏ខ្លាំងក្លាពីសហគមន៍អន្តរជាតិយ៉ាងណាក្តី។

កូរ៉េខាងជើងនិយាយថា ការបាញ់សាកល្បងនេះ គឺជាវិធានការជាក់ស្តែងដើម្បីទប់ស្កាត់ ការអធិប
តេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងនយោបាយចងអាឃាតរបសអាមេរិកជាអ្វីដែល
កូរ៉េខាងជើងអះអាងថា ជាការបំពានសិទ្ធិរបស់កូរ៉េខាងជើង ក្នុងការបាញ់ផ្កាយរណបក្នុងដៅសន្តិ
ភាពនាពេលកន្លងមក។

សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង បាននិយាយថា ការបាញ់សាកល្បងនោះ គឺប្រកបដោយ"សុវត្ថិ
និងល្អឥតខ្ចោះ" ជាមួយគ្រាប់បែកតូចៗជាងមុននិងគ្រាប់ប្រភេទA ដែលពន្លឺថែមទៀត មិនដូចពីការ
បាញ់លើកមុននោះទេ ប៉ុន្តែថាវាកម្លាំងថាមពលខ្លាំងអស្ចារ្យ និងមិនធ្វើឱ្យខូចខាតដល់បរិស្ថានអេកូ
ឡូជី ដែលនោះជុំវិញវានោះទេ។

ប្រភពដដែលបន្តថា  ការស្មានរបស់សហគមន៍អន្តរជាតិ ដែលថាភ្ជាប់ទៅនឹងការរញ្ជួញដី ដែលកើត
ឡើងនៅថ្ងៃអង្គារនេះ នៅក្នុងកូរ៉េខាងជើង ជាមួយនឹងផែនការរបស់ទីក្រុងព្យ៉ុងយ៉ាង ចំពោះការសាក
ល្បងចុងក្រោយថ្មីនេះ ត្រូវបានគេជំទាស់យ៉ាងខ្លាំង។

នៅថ្ងៃព្រឹកថ្ងៃអង្គារនេះ មជ្ឈមណ្ឌលបណ្តាញរញ្ជួញដីចិន បានរាយការណ៍ថា ការរញ្ជួញដីកម្រិត៤,៩
រ៉ិចទ័រ ដែលមានជម្រៅ "សូន្យ" គីឡូម៉ែត្រ កើតមាននៅកូរ៉េខាងជើង ដែលត្រូវបានគេចាត់ទុកថា ជា
សញ្ញាណដ៏សក្តានុពល ដែលប្រទេសនេះ បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ