CamNews

តារា 

សារាយ សក្ខណា ទទួលការរិះគន់ ពេលលេងស្ទីល តាមនាងខ្ញុង

ភ្នំពេញ៖ តារាសម្តែងសម្បុរស្រអែមស្រស់ កំពុងតែលេចធ្លោយ៉ាងខ្លាំង តាមរយៈការសម្តែង
និងស្ពតពាណិជ្ជកម្មកញ្ញា សារាយ សក្ខណា ថ្មីៗនេះ ត្រូវបានមហាជន រិះគន់យ៉ាងខ្លាំង បន្ទាប់
ពីនាងបង្ហាញវត្តមាន ប្រកួតប្រជែងយកពាន នៅក្នុងកម្មវិធី “អប្សរា Award” កាលពីរាត្រីថ្ងៃទី
២៩ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ ដោយសារតែគេ មើលឃើញថា តារាសម្តែងកញ្ញា សារាយ
សក្ខណា បានធ្វើស្ទីលតាម តារាកំប្លែងដ៏ល្បីឈ្មោះ ប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអ៊ិន ស្ថិត
ក្រុមនាយពែកមី គឺនាង ខ្ញុង ។

ដោយមុននេះមហាជនអ្នក ទស្សនាគេបានឃើញនាង ខ្ញុង តុបតែងខ្លួនដូច នាងកែវណាម៉ា
សម្តែងនៅក្នុងសាច់រឿង មួយមានចំណងជើងថា ”នាងកែវណាម៉ា” ដែលបានចាក់ផ្សាយបញ្ចប់
នៅលើកញ្ចក់ទូរទស្សន៍ MyTV នាពេលថ្មីៗកន្លងទៅ ។ 
ចំពោះការសម្តែង នៅក្នុងសាច់រឿង
នាងកែវណាម៉ា នេះនាងខ្ញុងហាក់ទទួលបាន ការគាំទ្រយ៉ាងខ្លាំងពី សំណាក់មហាជនទូទៅ ជា
ពិសេសអ្នកនិយម តាមដានការសម្តែង កំប្លែងរបស់នាង ។

តែដោយឡែកនាពេលនេះ មហាជនទូទៅមានការងឿងឆ្ងល់ និងធ្វើការរិះគន់ធ្ងន់ធ្ងន់ៗ មកលើ
តារាសម្តែង ដែលទើបតែភ្ជាប់ពាក្យ ជាមួយមេធាវីអាណិកជន រស់នៅសហរដ្ឋអាមេរិក កញ្ញា
សារាយ សក្ខណា ថា នាងតុបតែខ្លួនដូច នាង កែវណាម៉ា ពេលនេះ សក្ខណា លេងស្ទីលតាម
នាងខ្ញុង ព្រោះកន្លងមកគេឃើញថា នាងខ្ញុងតុបតែខ្លួនបែបនេះ ទទួលបានប្រជាប្រិយភាពខ្លាំង
ដូច្នេះនាងធ្វើស្ទីលបែបនេះ គឺដើម្បីទទួលបាន ប្រជាប្រិយភាព ខ្លាំងដូចនាងខ្ញុងដែរ ។

អ្វីដែលមហាជនកត់ សម្គាល់នោះត្រង់ថា កាលពីពេលមុនៗ កញ្ញា សក្ខណា មិនដែលលេងស្តាយ
ណាមួយដូចគេនោះទេ ទើបតែលើកនេះ នាងបាន យកស្ទីលតាមនាងខ្ញុង ដើម្បីទាញរកប្រជាប្រិយ
ភាព របស់នាង ដើម្បីយកឈ្នះក្នុងការ ប្រកួតប្រជែងយកពានក្នុង កម្មវិធី “អប្សរា Award “របស់ស្ថា
នីយទូរទស្សន៍អប្សរា ។

ចំពោះការតុបតែខ្លួនរបស់កញ្ញា សារាយ សក្ខណា ដូចនាងខ្ញុង សម្តែងក្នុងរឿងនាង កែវណាម៉ា
និងធ្វើឲ្យមហាជនរិះគន់ ខ្លាំងៗមកលើនាង បែបនេះគេហទំព័រ LookingTODAY មិនអាចសុំការបក
ស្រាយបញ្ជាក់ឲ្យច្បាស់ ពីស្រីស្រស់ សារាយ សក្ខណា ថាការស្លៀកពាក់របស់ នាងនៅពេលនេះ
ក្នុងគោលបំណង បែបណានោះទេ ដោយសារលេខទូរស័ព្ទ របស់នាងដែល ធ្លាប់ប្រើទាក់ទងអត់
ចូល ។

ដូច្នេះដើម្បីឲ្យអស់មន្ទិលសង្ស័យ ពីបញ្ហានេះគេហទំព័រ LookingTODAY សង្ឃឹមថា កញ្ញា សារាយ
សក្ខណា នឹងចេញមុខបកស្រាយ ក្នុងពេលឆាប់ៗនេះ ហើយគេហទំព័រ LookingTODAY រង់ចាំស្វា
គមន៍ជានិច្ច ចំពោះការចេញ មុខបកស្រាយពីបញ្ហានេះ ដើម្បីជម្រះមន្ទិលសង្ស័យ និងការរិះគន់
របស់មហាជន ៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: saray sakhena entertainment khmer star