CamNews

កីឡា 

Neymar បញ្ចេញចរិក ក្មេងពាលដាក់ អ្នកគាំទ្រ​ Man City ខណៈពេលកីឡាករ សម្រាកពីការប្រកួត (វីដេអូ)

ព័ត៌មានកីឡា៖ ជោគជ័យរបស់ Barcelona កាលពីព្រឹកមិញលើ Man City គឺល្អប្រសើរណាស់ទៅហើយ ប៉ុន្ដែ អ្វីដែលត្រូវបានគេកត់សម្គាល់​នោះគឺ ខ្សែប្រយុទ្ធរបស់ក្រុម មានការប៉ះទង្គិចនឹង ពាក្យសម្ដី ព្រមទាំងបង្ហាញ​ឥរិយាបទជាក្មេងទំនើងជាមួយ អ្នកគាំទ្រក្រុម Man City ខណៈដែលកីឡាករ ត្រូវសម្រាក​នៅនាទីទី ៨០ ។ 

កីឡាករខ្សែប្រយុទ្ធ Barcelona ឈ្មោះថា Neymar ត្រូវទទួលរងកាប៉ះទង្គិចជាមួយអ្នកគាំទ្រក្រុម Man City ខណៈដែលកីឡាករបានសម្រាកពីការប្រកួត នៅនាទីទី ៨០ ។ សម្រាប់ហេតុការណ៍បង្កឡើង មិនមានការ​បញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ ស្រាប់តែគេឃើញ Neymar មានប្រតិកម្មជាមួយ បុគ្គលម្នាក់នោះទៅ​ហើយ ហើយ​ក៏ដើសំដៅ ទៅកាន់យុវជនម្នាក់នោះ ជាមួយចរិកឬកពា ជាក្មេងទំនើង ហើយប្រើសម្ដីឡក​ឡឹយ​ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សជុំវិញទីនេាះ ។ ប៉ុន្ដែជាលទ្ធផលមិនមានអ្វីបង្កហេតុធំដុំ ឡើយ ក្រៅពីមាន​ការ ងឿងឆ្ងល់កើតឡើង ពាសពេញបណ្ដាញសង្គម twitter ក្នុងនាមជាកីឡាករល្បីមួយរូប មិនត្រូវប្រកាន់នឹងមនុស្សសាមញ្ញឡើយ​។ ទស្សនា វីដេអូខាងក្រោម ៖ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ standardmedia


Tags: Sport News​ barcelona Nemar