CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់កើនដល់ ៦២ នាក់ ក្រោយករណី ផ្ទុះបំពង់ បង្ហូរប្រេង នៅកណ្តាល ក្រុង

ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងវេលា ព្រឹកថ្ងៃអង្គារនេះ បើតាមការអោយដឹង ពីការិយាល័យ កណ្តាល ទទូលបន្ទុក ជួយសង្គ្រោះជាបន្ទាន់ អោយដឹងថា ចំនួនមនុស្ស ដែលបានស្លាប់បាត់បង់ ជីវិត ដោយសារ តែមានករណី ផ្ទុះបំពង់ បង្ហូរប្រេង នៅប្រទេស ចិន កាលពី ថ្ងៃទី ២២ វិច្ឆិកា កន្លងទៅនេះ បានកើន ឡើងដល់ ៦២ នាក់ ហើយ ខណៈ សាកសពអ្នកស្លាប់ចុងក្រោយម្នាក់ ត្រូវបានគេ រកឃើញ កាលពីថ្ងៃ ច័ន្ទកន្លងទៅ។

អាជ្ញាធរក្នុងស្រុក  ក៏ដូចជាប្រចាំតំបន់  នៅថ្ងៃសុក្រនេះ បានអះអាងបន្ថែមអោយដឹងថា ក្នុងករណី ឧបទ្ទេវហេតុលើកនេះ មិនត្រឹមតែបានបណ្តាលអោយមនុស្សស្លាប់ប៉ុណ្ណោះនោះទេ តែក៏បាន ធ្វើអោយមនុស្ស ១៣៥ នាក់ផ្សេងទៀត ទទួលរងរបួសផងដែរ។ គួររំឭកផងដែរថា ករណីផ្ទុះបំពង់ បង្ហូរប្រេងមួយនេះ      បានកើតឡើងនៅក្នុងក្រុងកំពង់ផែ  Qingdao  ចម្ងាយប្រមាណ​ ៣០០ ម៉ាយ ភាគខាងជើង ក្រុង Shanghai ប្រទេសចិន ។

គួរបញ្ជាក់ផងដែរថា ករណីធ្លាយ និងផ្ទុះឆេះ បំពង់បង្ហូរប្រេងខាងលើ អាចកើតឡើងទៅបាន អំឡុង ពេលដែលមាន ការចុះប្រតិបត្តិការ អន្តរាគមន៍ ពីសំណាក់ មន្រ្តី មានសមត្តកិច្ច បន្ទាប់ពី ការធ្លាយ ប្រេងឆៅលើនេះ នៅក្នុងក្រុង ។  គួររំឭកផងដែរថា បំពង់បង្ហូរប្រេង មានប្រវែង ១៧៦ គ.ម  មួយនេះ  គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនប្រេងកាត ចិនដ៏ធំមួយ ឈ្មោះ Sinopec ដោយនៅក្នុងនោះ វាធ្វើការ តភ្ជាប់ពីកំពង់ផែប្រេងទៅរោងចក្រ គីមីមួយកន្លែង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ chinadaily


Tags: China Oil blast Port City Xinhua Shanghai Beijing Hong kong