CamNews

ព័ត៌មានជាតិ 

ឆ្លាតមែន!! ក្មេងៗរៀនអំពីអត្ថប្រយោជន៍នៃការអភិរក្សសត្វព្រៃ

កំពង់ធំ ៖ កូនសិស្សនៅក្នុងខេត្ត និងខេត្តសៀមរាប បាននាំគ្នារៀនអំពីការការពារសត្វព្រៃអាចផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងបរិស្ថាននៅក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយអង្គការអភិរក្សសត្វព្រៃ (Wildlife Conservation Society) កាលពីសប្តាហ៍មុននេះ ។

លោក ញ៉ែង ង៉េន អ្នកតំណាងរបស់អង្គការអភិរក្សសត្វព្រៃបានមានប្រសាសន៍ថា សិស្សទាំងនោះត្រូវបាននាំយកមកពីខេត្តរបស់ពួកគេរៀងៗខ្លួន ដើម្បីចូលរួមក្នុងសិក្ខាសាលាបញ្ជាក់ពីសារៈសំខាន់នៃការការពារសត្វបក្សី Bengal Florican និងបក្សីដទៃទៀត ។ នៅក្នុងនោះផងដែរ មានសិស្សប្រហែលជាជាង ២០០ នាក់ដែលត្រូវបានចូលរួមនៅក្នុងសិក្ខាសាលាមួយនេះ ។ 

លោក ង៉េន បានមានប្រសាសន៍ថា "វាជាតួនាទីរបស់កុមារក្នុងសាលារៀន ដើម្បីស្វែងរកសំបុក និងការពារលើសត្វទាំងនេះ" ។

លោកបានបន្ថែមទៀតថា ការយល់ដឹងអំពីបញ្ហាទាំងនេះ ផ្តល់ប្រយោជន៍ដល់សហគមន៍តាមរយៈការរកប្រាក់ពីអេកូទេសចរណ៍ ។ ទន្ទឹមនឹងនេះផងដែរ ការអភិរក្សក៏អាចបន្ថយការគំរាមកំហែងដល់សត្វព្រៃពីអ្នកប្រមាញ់ថែមទៀតផង ៕



ប្រែសម្រួល ៖  គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news