ថ្ងៃមួយ តាចឹមបានជួបនារីម្នាក់ 
តាចឹមៈ សួស្តីនាង! ខ្ញុំមានអាយុ៥០ ឆ្នាំហើយ ! ខ្ញុំចង់បាននាងជាប្រពន្ធ ព្រោះខ្ញុំឃើញនាងគួរអោយស្រលាញ់ 
ហើយរឿងទ្រព្យសម្បត្តិនាងកុំព្រួយខ្ញុំមានមិនខ្វះទេ។ នាងគិតយ៉ាងណាដែរ? 
-នារីនោះតបខ្ញុំមិនស្រលាញ់ទេ ! 
តាចឹមៈ អូ នែច្រឡំទេ! ខ្ញុំមានអាយុទើបតែ 38ឆ្នាំប៉ុណ្ណោះ

នារីម្នាក់នោះ៖ ថាម៉េច? ជ្រុះសក់អស់រលីងហើយបាក់ធ្មេញអស់ទៀត ទើបអាយុ 38ឆ្នាំ ! ខ្ញុំមិនស្រលាញ់ទេ! 
តាចឹមៈ ណ្ហើយ! បើនាងមិនព្រមស្រលាញ់ខ្ញុំ ហើយខ្ញុំប្រាប់នាងតាមត្រង់ទៅចុះ ខ្ញុំនេះមានអាយុ 80ឆ្នាំទៅហើយ។ 
នារីនោះ៖ អូ ! យូហើយមិនប្រាប់តាមត្រង់ បើអាយុប៉ុណ្ណឹងខ្ញុំព្រមស្រលាញ់ហើយ ហើយបើសិនជាអាយុកាន់តែច្រើនជាងនេះរឹតតែស្រលាញ់ខ្លាំងជាងនេះទៅទៀត៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke