អង្គការរដ្ឋអ៊ីស្លាម ISIS កាលពីថ្ងៃទី ៣០សីហា បានឱ្យដឹងថា ម្នាក់ក្នុងចំណោមមេដឹកនាំកំពូល
និងយូរអង្វែងបំផុតរបស់ខ្លួន ដែលទទួលខុសត្រូវទៅលើការវាយប្រហារនៅបរទេស ត្រូវបាន
សម្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អាមេរិកនៅស៊ីរី។
សារព័ត៌មានរបស់ ISIS Amaq ឱ្យដឹងថា Abu Mohammed al-Adnani ជាអ្នកនាំពាក្យ និងជាមេ
ដឹកនាំកំពូលទីពីរ បន្ទាប់ពី Abu Bakr al-Baghdadi ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែកនៅទី
ក្រុង Aleppo ប្រទេសស៊ីរី។
Abu Mohammed al-Adnani ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនៅបរទេស
Amaq ឱ្យដឹងថា Adnani ត្រូវបានសម្លាប់ នៅពេលកំពុងត្រួតពិនិត្យសកម្មភាពរបស់ ISIS ដើម្បី
រុញច្រានការវាយប្រហារនៅ Aleppo។ ប៉ុន្តែ ប្រភពព័ត៌មានមិនបាននិយាយច្បាស់អំពីថា តើ
Adnani ត្រូវបានសម្លាប់ដោយរបៀបណានោះទេ។
មន្ទីរបញ្ចកោណឱ្យដឹងថា កងទ័ពអាកាសអាមេរិក បានធ្វើការវាយប្រហារទៅលើរថយន្ដមួយ
គ្រឿង នៅក្នុងទីរួមស្រុក al-Bab ដើម្បីកំទេចមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ ISIS ប៉ុន្តែ គេមិនបាន
ដឹងថា តើពិតជា Adnani ដែរឬអត់នោះទេ។ មុននេះក្រសួងការបរទេសអាមេរិក បានសន្យាផ្ដល់
រង្វាន់ ៥លានដុល្លារអាមេរិក ទៅឱ្យអ្នកណាដែលសម្លាប់បានមេដឹកនាំ ISIS រូបនេះ។
Adnani គឺជាមនុស្សម្នាក់ក្នុងចំណោមសមាជិកកំពូល និងយូរអង្វែងបំផុតរបស់ ISIS រួមនឹងមេដឹក
នាំ Abu Bakr al-Baghdadi ដែលជាអ្នកបង្កើត ISIS ហើយត្រូវបានគេជឿថា បានស្លាប់នៅក្នុង
ការទម្លាក់គ្រាប់បែករបស់អាមេរិក នៅទីក្រុង Raqqa ប្រទេសស៊ីរី។
ជាមួយនឹងតួនាទីជាអ្នកនាំពាក្យរបស់ ISIS Adnani អាចត្រូវបានគេចាត់ទុកថា បានបង្ហាញខ្លួន
ជាសាធារណៈច្រើនលើក។ Adnani មានតួនាទីជាអ្នកគ្រប់គ្រងការវាយប្រហារនៅបរទេស ក្នុង
នោះ មានអឺរ៉ុបផងដែរ។
មន្ដ្រីម្នាក់នៃអង្គភាពប្រឆាំងភេរវកម្មរបស់អាមេរិក ឱ្យដឹងថា ការស្លាប់របស់ Adnani គឺជាការខាត
បង់យ៉ាងធំរបស់ ISIS។ ISIS កំពុងទទួលបរាជ័យ ដោយបាត់បង់ទឹកដីមួយចំនួនដែលខ្លួនធ្លាប់
បានគ្រប់គ្រងកន្លងមក។ ប្រការនេះ ធ្វើឱ្យក្រុមនេះ ត្រូវបង្កើនការវាយប្រហារនៅអឺរ៉ុប អាស៊ីអាគ្នេយ៍
និងកន្លែងដទៃ។
ក្រោមការដឹកនាំរបស់ Adnani អង្គការរដ្ឋអ៊ីស្លាម បានធ្វើការវាយប្រហារដោយគ្រាប់បែក និងបាញ់
រះទៅលើប្រជាជនសាមញ្ញចំនួនបីករណី នៅខាងក្រៅតំបន់មជ្ឈឹមបូព៌ា រួមមានបារាំង តួកគឺ និង
ប៊ែលហ្សិក។
ប្រែសម្រួល ៖ តារា
ប្រភព ៖ BBC