នារីម្នាក់មកមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព ។ 
នារី៖ នាងខ្ញុំផោមអើយផោម តែវាមិនស្អុយសោះ ហើយអត់លឺសូរទៀត ។ 
គ្រូពេទ្យ៖ អូរអញ្ចឹងហ្អេ !ឥឡូវយកថ្នាំទាំងនេះ ទៅលេបចុះ ។

នារី៖ អរគុណ! លោកគ្រូពេទ្យ 
មួយសប្តាហ៍ក្រោយ 
នារី៖ លោកគ្រូពេទ្យ ថ្នាំលោកគ្មានប្រសិទ្ឋភាពទេ ពេលនេះខ្ញុំផោមលឺខ្លាំងណាស់ តែអត់ស្អុយសោះ ។ 
គ្រូពេទ្យ៖ ហា! ជាសះត្រចៀកហើយតើ នែយកថ្នាំនេះទៅផឹកទៀតទៅ ដើម្បីអោយ ច្រមុះជា (និយាយបណ្តើរលោក គ្រូពេទ្យយកដៃបិទ ច្រមុះបណ្តើរ) ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke