CamNews

តារា 

លោក Louis Van Gaal ញាក់ភ្នែកដាក់ ខ្សែប្រយុទ្ធក្លឹប PSG ម្នាក់ទៀតហើយ ដោយហ៊ានតម្លៃថោក កុងត្រា ៣ឆ្នាំ

ព័ត៌មានកីឡា៖ ក្រោយពីដំណឹងមួយបានលេចឮថា លោក Louis Van Gaal នឹងព្យាយាម តាមផ្ទេរយក ខ្សែ​ប្រយុទ្ធដែលបានលក់ឲ្យ Real Madrid កន្លងទៅ ពេលនេះ ក៏ស្រាបតែលេចឮដំណឹងជាថ្មីមួយ ទៀត គឺលោក គ្រោងនឹង ចរចារទីផ្សាខ្សែប្រយុទ្ធមួយរូបទៀត ពីក្លឹប PSG។ 

លោក Louis Van Gaal កំពុងតែញាក់ភ្នែកដាក់​ខ្សែប្រយុទ្ធ របស់ក្លឹប PSG ម្នាក់ទៀតហើយ គឺកីឡាករ ​Zlatan Ibrahimovic ​ដែលក្លឹបអាចហ៊ានបោះទុនត្រឹមតម្លៃ​ខ្លួន ៧ លានផោន សម្រាប់កិច្ចកុងត្រារយៈ​៣​ ឆ្នាំ។ របាយការណ៍ជាច្រើនបានចុះផ្សាយឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំក្នុងក្លឹប PSG ម្នាក់នោះ បានមានបំណង ចាកចេញពីក្លឹប ក្នុងរដូវកាលខាងមុខ​ នេះហើយ ហេតុដូច្នេះសេចក្ដីសម្រេចនេះ ក៏កា្លយជាមុខសញ្ញាសំខាន់​របស់លោក Louis Van Gaal នឹងហ៊ានធ្វើការដេញថ្លៃ តែម្ដង។ គម្រោងដែល​ លោក LVG ចង់ទិញ យក Zlatan Ibrahimovic គឺចង់បំពេញមុខតំណែងកីឡាករ van Persie និង Radamel Falcao ដែលក្លឹបទើបតែលក់ដាច់ថ្មីៗនេះ ។ 

Man United ទើបតែចេញសេក្ដីថ្លែងការណ៍ថា នឹងព្យាយាម ទិញយក កីឡាករ​ Ronaldo ត្រលប់មកវិញ ហើយមកទល់ពេល​នេះ ក៏សម្រេចចិត្ដ​នឹងចរចារទីផ្សារខ្សែប្រយុទ្ធម្នាក់ទៀតទៅហើយ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ manchestereveningnews.co.uk

 


Tags: Sport News Ibrahimovic ouis Van Gaal