CamNews

តារា 

ក្រោយស្វាមីត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងរឿងគ្រឿងញៀន នាង Pat បែរជាជួបរឿងល្អមួយវិញ!

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីការប្រឈមមុខនឹងរឿងដែលស្វាមីត្រូវបានចាប់ខ្លួន ដោយសារតែការសង្ស័យពាក់ព័ន្ធជាមួយនិងគ្រឿងញៀន កាលពីថ្ងៃទី ០២ ខែកុម្ភះ​ បានធ្វើឲ្យតារាស្រីនាង Pat napapa រន្ធត់ចិត្តយ៉ាងខ្លាំង ស្ទើរតែទប់អារម្មណ៍លែងបាន ។ 

តែទោះបីជាយ៉ាងណាក៏ដោយ តារាថៃរូបនេះនៅតែខិតខំពុះពារនិងទទួលស្គាល់ ហើយព្រមដោះស្រាយបញ្ហានៅចំពោះ ដោយទទួលបានការគាំទ្រពីមនុស្សនៅជុំវិញខ្លួនព្រមទាំងអ្នកគាំទ្ររបស់នាងទាំងអស់ផងដែរ ។ ថ្វីត្បិតតែពេលនេះស្វាមីនៅតែពាក់ព័ន្ធនិងសង្ស័យអំពីអំពើខុសច្បាប់ដែលសង្គមកំពុងតែស្អប់ខ្ពើមក៏ដោយចុះ ក៏នាង Pat napapa និងស្វាមីគឺលោក Akarakit worarojcharoendet រួមដៃគ្នាដោះស្រាយបញ្ហានេះជាមួយគ្នា ។ 

គួរបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីឪពុកបានបាត់បង់ជីវិតទៅ តារាថៃមួយដួងនេះគឺនៅសល់តែម្តាយម្នាក់គត់ ហើយគាត់ថែមទាំងមានជម្ងឺព្រមទាំងសម្រាកនៅមន្ទីរពេទ្យជាច្រើនខែទៀតផង ។ ប៉ុន្តែក្រោយស្វាមីត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងរឿងគ្រឿងញៀន បែរជាម្តាយរបស់ នាង Pat ត្រូវបានជាសះស្បើយពីជម្ងឺ រហូតអាចត្រលប់មកជួបជុំគ្រួសារដូចដើមជាថ្មីម្តងទៀត ខណៈពេលដែលរឿងអាក្រក់ទើបតែកើតឡើងនៅក្នុងជីវិតរបស់តារាថៃមួយដួងនេះ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pat napapa Akarakit worarojcharoendet