ព័ត៌មានកីឡា៖ លោក Johann Cruyff ដែលជាគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ប្រចាំនៅ Camp Nou បានលាន់មាត់ភ្ញាក់ផ្អើលថា ក្លឹប Barcelona ហ៊ានឲ្យតម្លៃខ្លួនខ្សែបម្រើស្បែកខ្មៅប្រចាំក្លឹប Juventus រហូតដល់ទៅ ៨០ លានយូរ៉ូ ហើយត្រូវគេបដិសេធថែមទៀត។
ខ្សែបម្រើស្បែកខ្មៅវ័យ ២១ ឆ្នាំឈ្មោះថា Paul Pogba បានក្រឡុកទីផ្សារកីឡាករឲ្យភ្ញាក់ផ្អើល ទូរទាំង បណ្ដាក្លឹបល្បីៗ ក្នុងនោះក៏មាន Man United Chelsea Man City PSG និងមានច្រើនទៀត បូករូមទាំង Barcelona ផងដែរ។ ទន្ទឹមនឹងមានការចង់បាន យ៉ាងដូច្នោះ ក៏ស្រាប់តែលេចឮដំណឹងថា Barcelona ហ៊ានបោះទុនលើកីឡាកររូបនេះ រហូតដល់ ទៅ ៨០ លានយូរ៉ូ ប៉ុន្ដែត្រូវ Juventus បដិសេធ មិនព្រមជាដាច់ខាត។
ស្របគ្នាទៅនឹងដំណឹងលេចឮនេះផងដែរ លោក Johann Cruyff បានលាន់មាត់ភ្ញាក់ផ្អើល ដោយមិនគួរឲ្យជឿនោះទេថារឿងនោះគឺជារឿងពិតប្រាកដ។ លោក Johann Cruyff បានអះអាងទៀតថា កីឡាករ Paul Pogba គឺកំពុងតែស្ថិតក្នុង ការពិភាក្សា ហើយរឿងដែល ក្លឹប Barcelona ហ៊ានឲ្យថ្លៃកីឡាករ ដល់តម្លៃនឹងនោះគឺមិនអាចនោះទេ។ ចំពោះរឿងមួយទៀតវិញ ក្រោយពីលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងថ្នាក់ដឹកនាំក្លឹប បានបង្ហាញកាលពីថ្ងៃសៅរ៍ ក្រុមដូចជាមិនទាន់នឹកឃើញចង់និយាយរឿងទីផ្សារកីឡាករទៀតនោះទេ ។ ដូច្នេះវាមិនអាចនឹងកើតមាននោះទេ ដែល ក្លឹបមួយនេះ មានបំណងចង់ បោះទុនលើ Paul Pogba រហូតដល់ ៨០ លានយូរ៉ូនោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball