ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ដែលបាន ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុង
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រថយន្តកាមរីបាឡែន បើកទៅបុករបងថ្ម ផ្ទះសំណាក់ខ្សាច់
ត្រូវបាន ស្គាល់អត្តសញ្ញាណមានឈ្មោះថា ពេជ្រ កណីកា អាយុ ២៣ ឆ្នាំ ជាតារាបង្ហាញម៉ូដ
និងត្រូវជាប្អូនស្រីបង្កើត របស់អ្នកនិពន្ធទំនុកចម្រៀងវ័យក្មេងប្រចាំផលិតកម្ម Diamond Music
លោក ម៉ុំ មុនីរិទ្ធ ។
អ្នកនិពន្ធទំនុកចម្រៀង វ័យក្មេងលោក ម៉ុំ មុនីរិទ្ធ ដែលត្រូវជាបងប្រុស បង្កើតរបស់តារាបង្ហាញ
ម៉ូត ពេជ្រ កណីកា បានទូរស័ព្ទមកប្រាប់ ភ្នាក់ងារគេហទំព័រLooking TODAY ឱ្យដឹងនៅព្រឹកថ្ងៃ
ទី២៤ ខែកក្កដា នេះថា នារីម្នាក់ដែលស្លា ប់ក្នុងហេតុការណ៍ រថយន្តកាមរីបាឡែន បើកទៅបុក
របងថ្ម ផ្ទះសំណាក់ខ្សាច់កាលពី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ២០១៣គឺជា
ប្អូនស្រី បង្កើតរបស់លោក។
លោកបាននិយាយទៀតថា ប្អូនស្រីខ្ញុំ កណីកា គាត់ជាតារាបង្ហាញម៉ូដ និង ក៏ធ្លាប់ថតស្ប៉តពា
ណិជ្ជកម្ម ឱ្យបណ្តាក្រុមហ៊ុនក្នុង ស្រុកមួយចំនួនផងដែរ....ប្អូនស្រីខ្ញុំ កណីកា ដែលស្លាប់នេះ ក៏
ជាអ្នកសិល្បៈ មួយរូបដែរ។
លោក ម៉ុំ មុនីរិទ្ធ បាននិយាយបន្តថា នៅថ្ងៃដែលជូបគ្រោះថ្នាក់ នោះដំបូងឡើងកញ្ញា កណីកា
បាន ជូបជុំញ៉ាំអី សប្បាយជាមួយមិត្ត ពេលញ៉ាំរួចពួកគេ ក៏បានបែកផ្លូវ គ្នាទៅផ្ទះរាងៗខ្លួន។
ចំណែកឯប្អូនស្រីលោក (ពេជ្រ កណីកា) ត្រូវបានបុរសម្នាក់ដែលជា មិត្តភ័ក្តបើកឡានជូន ទៅ
ផ្ទះនៅឯបាក់ខែង ។ ខណៈដែលប្អូនស្រី លោកឡើងជិះលើឡានភ្លាមៗ នោះក៏ស្រាប់តែ បុរស
ម្នាក់នោះ បានបើកឡានចេញទៅក្នុង ល្បឿនយ៉ាងលឿនហើយ មកដល់ចំណុចកើតហេតុ ក៏
បួងចង្កូតទៅ បំបុករបងថ្មផ្ទះ សំណាក់ខ្សាច់មាស បណ្តាលឱ្យប្អូនស្រីលោក គាប់ជាប់នឹងកា
បៀន រថយន្តស្លាប់ភ្លាមៗតែម្តង។
លោក ម៉ុំ មុនីរិទ្ធ បានបន្ថែមថា ក្រោយពីកើត ហេតុការណ៍គ្រោះថ្នាក់ ភ្លាមៗនោះបុរសម្នាក់នេះ
បានរត់គេចខ្លួនបាត់ ដោយមិនបាននៅ ទទួលខុសត្រូវនោះឡើង។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏
ដោយមកដល់ពេល នេះគេក៏បានស្គាល់អត្តសញ្ញាណ បុរសម្នាក់នេះហើយដែរគឺ មានឈ្មោះ
ស៊ាង មានទីលំនៅ ជិតមន្ទីពេទ្យកាលម៉ែត្រ។
អ្នកនិពន្ធ ម៉ុំ មុនីរិទ្ធ បាននិយាយប្រាប់ទាំងអារម្មណ៍ក្សុកក្សួលទៀតថា សពប្អូនស្រីរបស់លោក
កញ្ញា ពេជ្រ កណីកា ត្រូវបាននាំយកទៅ បូជានៅវត្តទឹកថ្លាទើបតែ ហើយរួចរាល់នៅ ព្រឹកថ្ងៃទី
២៤ កក្កដា នេះទេ។សម្រាប់ពិធីបុណ្យ គម្រប់ខួប៧ថ្ងៃប្រហែល ជានឹងធ្វើឡើងនៅថ្ងៃសុក្រ ទី
២៦ កក្កដា ខាងមុខនេះ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះខាងក្រុម គ្រួសារសពកំពុងតែរៀបចំ ដាក់ពាក្យបណ្តឹង ដើម្បី
ឱ្យខាងមន្រ្តី នគរបាលតាម ស្វែងរកចាប់ខ្លួន និង ធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់។ ជាមួយ
គ្នានេះដែល លោក ម៉ុំ មុនីរិទ្ធ ក៏បានអំពាវដល់សិល្បៈករ សិល្បៈការិនីដែលបានស្គាល់ និងត្រូវ
ជាមិត្តរបស់សព មេត្តាចូលរួមបុណ្យ គម្រប់ខួប៧ថ្ងៃខាងមុខនេះ តាមដែលអាចធ្វើទៅបាន។
កញ្ញា ពេជ្រ កណីកា មានឈ្មោះពិត អ៊ុក ប៊ុនណារី ជាតារាបង្ហាញម៉ូដនាង បានចូលខ្លួនប្រឡូក
ក្នុង សិល្បៈអស់រយៈពេលជិត៣ ឆ្នាំមកហើយ។ កញ្ញា ពេជ្រ កណីកា ក៏ត្រូវជាប្អូនស្រីបង្កើត
របស់អ្នកនិពន្ធ ម៉ុំ មុនីរិទ្ធ ប៉ុន្តែគ្រាន់តែម្តាយខុសគ្នា និង មានឪពុកតែមួយជាមួយគ្នា។
គូររម្លឹកថា ហេតុការណ៍គ្រោះថ្នាក់ ខាងលើនេះបានកើត ឡើងកាលពីវេលាម៉ោង១ និង៤០នាទី
យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ២០១៣ ស្ថិតក្នុង ភូមិកៀនឃ្លាំង២ សង្កាត់
ព្រែកលាភ ខណ្ឌឫស្សីកែវ ដែលបង្កឡើងដោយ រថយន្តកាមរីបាឡែន ១គ្រឿង ពណ៌ស ពាក់
ស្លាកលេខ ភ្នំពេញ 2W-9157 បើកបរដោយបុរសម្នាក់ និងស្រ្តីអ្នករួមដំណើរម្នាក់ បានធ្វើដំណើរ
តាមបណ្តោយ ផ្លូវជាតិលេខ៦អា ខណៈមកដល់មុខ ផ្ទះសំណាក់ខ្សាច់មាស រថយន្តបាន ជ្រុល
ទៅបុកបោកខ្ទប់ នឹងរបងថ្មផ្ទះសំណាក់ បណ្តាលឱ្យរថយន្ត ក្រពឹតផ្នែកខាងស្តាំ គៀបជាប់ស្រ្តី
ម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុតែម្តង។ ចំណែក អ្នកបើកបររថយន្ត ដែលគេមិនទាន់
ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល