CamNews

ព័ត៌មានអន្តរជាតិ 

តើ​អ្នក​ដឹង​ទេ? ហេតុ​អ្វីបាន​ជា​គេ​មិន​ឲ្យ​ សារធាតុ​រាវ​លើស 100ml ចូល​ក្នុង​យន្ត​ហោះ?

នៅ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ អ្នក​ពុំ​អាច​យក​សារធាតុ​រាវ​ណា​មួយ​ដែល​លើសពី 100ml តាម​ខ្លួន​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​ផ្ញើវា​ទៅ​តាម​វ៉ាលី កំឡុង​ពេល​ Check in។

ហេតុ​អ្វីបាន​ជា​ព្រលាន​យន្តហោះ ហាម​ឃាត់ចំពោះ​សារធាតុ​រាវ​ទៅ​វិញ?

ពេល​ដែល​អ្នក​ធ្វើការ Check in រួច ហើយ​ចូល​ទៅ​កាន់ security checkpoint ម៉ាស៊ីន​ស្កេន​នឹង​ពន្លឺ​សញ្ញា​​ឡើង កាល​ណា​អ្នក​មាន​របស់​ហាម​ឃាត់​ដូច​ជា សារធាតុ​ផ្ទុះ គ្រឿង​ដែក ឬ​សារធាតុ​រាវ (ទឹកសុទ្ធ សាប៊ូ ឬទឹក​អប់​)ជា​ដើម។



របស់​ហាម​ឃាត់​ទាំង​នោះ​សុទ្ធ​តែ​អាច​បង្កការ​គ្រោះ​ថ្នាក់ ក្នុង​កំឡុង​ពេល​ហោះ​ហើរ​ទាំង​អស់។ តួយ៉ាង​សារធាតុ​ទឹក មាន hydrogen peroxide (អ៊ីដ្រូ​សែន ឌី​អុក​ស៊ីត) ដែល​អាច​បម្លែង​ទៅ​ជា​គ្រោះ​ផ្ទុះ​បាន។ ដូច្នេះ​ហើយ​ បាន​ជា​គ្រប់ជើង​ហោះ​ហើរ​ទាំង​អស់​ ត្រូវ​បានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។



ប៉ុន្តែ​ បើ​អ្នក​ទិញ​ទឹក​អប់ ឬ​គ្រឿង​ក្រអូប​ផ្សេងៗ នៅ​ក្នុង​ព្រលាន​យន្តហោះ នោះ​អ្នក​អាច​ខ្ចប់​ជាមួយ​នឹង​ផ្លាសិ្ទច​ថ្លា ហើយ​យក​ចូល​យន្ត​ហោះ​បាន។ ហើយ​ក្រុមហ៊ុន​ហោះ​ហើរ​ នឹង​ផ្តល់​ជូន​ជា​ភេសជ្ជះ​សម្រាប់​អ្នក​ពិសា នោះ​អ្នក​ពុំ​បាច់​បារម្ភ​ថា​ស្រេក​ទឹក​ឡើយ៕​



ប្រែសម្រួល៖​ High

ប្រភព៖ Business Insider


Tags: International news