CamNews

រថយន្ត 

ម៉ូដែល​ថ្មី Hyundai ix25 Diesel ផលិត​​នៅ​ប្រទេសឥណ្ឌា ទំនើប ទាន់សម័យ តម្លៃ​ និង​ គុណភាព​សមរម្យ

យានយន្ដ៖ រោងចក្រផលិតរថយន្ដ Hyundia ដែលទទួលបានការចាប់អារម្មណ៍ និង ទទួល​ស្គាល់​ជា​សាកល​​​ពេលនេះសួមបញាក់អារម្មណ៍ម្ដងទៀត ជាមួយនិងម៉ូដែលស៊េរីថ្មី ហើយខុសប្លែកស្រឡះ​និង​ម៉ូដែល​​​ផ្សេងៗ​ នោះគឺ Hyundai ix 25  ប្រើប្រាស់ម៉ាស៊ូត។ 

ទទួលបានការគាំទ្រយ៉ាងកក់ក្ដៅ ក្រុមហ៊ុនបានពង្រាយទីតាំងតាមបណ្ដា ប្រទេសជាច្រើនលើសាកល​លោក ក្នុងនោះដោយគ្រាន់តែដឹងច្បាស់ថា​ ក្រុមហ៊ុនដែលឈនៅប្រទេសឥណ្ឌា បានបើកប្រកាសជា​សាធារណៈ ពីផលិតផលថ្មីប្រភេទនេះ ដែលមានឈ្មោះថា  Hyundai ix 25 ឲ្យដំណើរលើទីផ្សារ ក្នុងចុង​ឆ្នាំ​២០១៤ ។ 

លក្ខខ័ណនៃការចរាចរផលិតផលមួយនេះ ក្រុមហ៊ុនបានផ្ដល់ទំនុកចិត្ដជាខ្លាំងលើ​កំណែរទម្រង់រួបរាង សេរី និង​​គុណ​ភាព ប្រ​ឈមមុខលើទីផ្សារ។ គោលបំណងនៃការបំផុសឡើង​រួបរាងបែបនេះ ក្រុម​ហ៊ុន​មិន​ហ៊ាន​ សន្មត់​ទេ​ថា​ ស្ថិត​ក្នុង​ការ​ពេញ​ចិត្ដ​គ្រប់ៗ​គ្នា ប៉ុន្ដែត្រឹមតែការ​រំពឹងទុក​ក្នុង​ចិត្ដបន្ដិចបន្ដូច​ថា គ្រប់​យ៉ាង​ស្ថិត​​ក្នុង​ខិត​ខំប្រឹង​ប្រែង​ ។

ដើម្បីធ្វើការឆ្លើយតបទៅនិងតម្រូវការ នៃមន្ទិលសង្ស័យថា តើ  Hyundai ix 25 មានអ្វីពិសេសខ្លះ ក្រុម​ហ៊ុន​​សូមធ្វើការបង្ហាញ ខ្លះពីចំនុចសំខាន់ដែល  Hyundai ix 25 មាន ។ 

ម៉ូដែលថ្មី  Hyundai ix 25 នេះគឺជារថយន្ដទំនើប ប្រើលក្ខណៈរួបរាងរថយន្ដស្ពត មានកម្លាំងម៉ាស៊ីន​ ១៣៩៦ សេសេ​​ ប្រើប្រអប់លេខដៃ​មាន ៥ លេខ ប្រើម៉ាស៊ួត ។​ ចំណែកក្នុងរថយន្ដ មានកៅអី ២ ជួរ​ អាចផ្ទុកបានមនុស្ស ៥ នាក់​ មុខ ២ ក្រោយ ៣ ។​ សូមបញ្ជាក់ឡើងវិញថា  Hyundai ix 25 មានច្រើនប្រ​ភេទ និង គុណភាពអាស្រ័យទៅតាមការផលិត​របសក្រុមហ៊ុនក្នុងបដិបទលក្ខខ័ណ ប្រទេស ហើយ​​ការបង្ហាញខណៈពេលនេះ គឺផលិតផលផលិតនៅប្រទេស ឥណ្ឌា ដែលមានតម្លៃ ₹ 8,50,000 ។​ 







ដោយ៖ អឿ អ៊ុយ
ប្រភព៖ maxabout 



Tags: Vehicle Hyundai ix 25 India