CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយកេណ្ឌទ័ព វេលានេះ កូរ៉េខាងជើង បានដាក់ពង្រាយ សម្បទា យោធា ដ៏មានឥទ្ធិពល ១០​ គ្រឿងទៀត

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន Yonhap ប៉ុន្មានម៉ោងមុននេះបន្តិច បានចេញផ្សាយសម្រង់អត្ថ បទសារព័ត៌មានអោយដឹងថា កូរ៉េខាងជើង បានពង្រាយនូវ  សម្បទាយោធា  ដ៏ មានសក្កានុពល នោះគឺ សព្វាវុធយោធា រថពាសដែក ដែលអាចបើកលើទឹក  បាន និងបរលើដីបានដូចគ្នាដែរ ទៅ កាន់តំបន់ព្រំប្រទល់ដែន ជាប់  កូរ៉េខាងត្បូង ។ គួរបញ្ជាក់ថា សព្វាវុធយោធា រថពាសដែក ដែល អាចបើកលើទឹកបាន និងបរលើដីបាន  ដូចគ្នា (amphibious   landing crafts)គឺមានវត្តមាន ក្រុម កង កម្លាំង   យោធា ទ័ពកូរ៉េខាងជើង អម  ទៅ ជាមួយ ត្រូវបានដាក់ ពង្រាយទន្ទឹមនឹងគ្នា ជាការ ត្រៀម ជើងព្រួលជាស្រេច ក្នុងការប្រយុទ្ធសង្គ្រាម ។ 

បើយោងតាមប្រភពយោធា អោយ   ដឹងថា សព្វាវុធយោធា amphibious landing crafts ប្រមាណ ជាង ១០ គ្រឿង បានទៅដល់តំបន់ជិតព្រំ   ប្រទល់ដែន ហើយ ពោល មានរយៈចម្ងាយ ប្រមាណ ៦០ គ.ម ពីព្រំប្រទល់ដែន រវាងឧបទ្វីបកូរ៉េ ។ ប្រភពដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងថាកូរ៉េ ខាងជើង មិនត្រឹមតែបំលាស់ទីសព្វាវុធតែប៉ុណ្ណោះទេ តែក៏មានការកេណ្ឌទ័ពដូចគ្នាដែរ ។ បរិបទ នៃការផ្លាស់ទី សព្វាវុធ លើកនេះ ត្រូវបានគេមើលឃើញថា កូរ៉េ  ខាង   ជើង នៅតែធ្វើឡើងយ៉ាង សស្រាក់សស្រាំ បើទោះបីជា មន្រ្តីជាន់ខ្ពស់រវាងប្រជាជាតិទាំងពីរ កំពុងតែបន្តកិច្ចចរចារស្វែងរក ដំណោះស្រាយ ឈានទៅកាត់បន្ថយភាពតានតឹងនៅតាមព្រំប្រទល់ដែនយ៉ាងណាក៏ដោយចុះ៕

- អាន ៖ កូរ៉េខាងជើង ប្រកាស "សង្រ្គាម" ខណៈកេណ្ឌទ័ពជួរមុខ ទៅព្រំដែន ក្រោយប៉ះទង្គិច ផ្លោងគ្រាប់កាំភ្លើងធំ

                                                         រូបភាព ឯកសារ

 

ប្រែសម្រួល ៖ កុសល

ប្រភព​ ៖ អ័រតេ


Tags: Int news Star news Breking news South korea North korea US Military Drill