CamNews

តារា 

អ៊ុន សិទ្ធា ត្រូវ​បានទស្សនិកជន​​រិះ​​គន់​ធ្ងន់ៗ ក្រោយ​បង្ហោះ​រូប​សម្តែង​ធ្វើ​ជា​ស្លាប់

(ភ្នំពេញ)៖ តារាសម្តែងប្រុសលោក អ៊ុន សិទ្ធា ថ្មីៗនេះ បានធ្វើទស្សនិជនភ្ញាក់ផ្អើលយល់ច្រឡំ ស្មា​នថាលោកត្រូវស្លាប់ ក្រោយពីរូបថតបង្ហាញពីទិដ្ឋភាពគោរពបូជាសព របស់លោកជាច្រើនសន្លឹក ត្រូវបានបែកធ្លាយបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុខនេះ ទន្ទឹមពេលជាមួយគ្នា ដែលតារាស្រីនាង ឌុច លីដា បង្ហោះសារខូចចិត្តប្រាប់ថា សង្សាស្លាប់ចោល។​ ប៉ុន្តែ​យ៉ាងណាដំណឹងទាំងនេះ សុទ្ធតែផ្ទុយការពិត ព្រោះជាសកម្មភាពថតសម្តែងរឿង របស់ស្ថានីយទូរទស្សន៍ប៉ុណ្ណោះ។

តារារយៈរូបថត បង្ហាញពីការស្លាប់ជាច្រើនសន្លឹក ត្រូវបានអ្នកលេងហ្វេសប៊ុក បង្ហោះចែកចាយពាសពេញ បណ្តាញសង្គមហ្វេសប៊ុក កាលពីថ្មីៗ​ បានបង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងដល់អ្នកគាំទ្រ ទាំងក្នុងនិងក្រៅស្រុក ដោយគេនឹកស្មានតែតារាប្រុសខ្មែរម្នាក់នេះ បានស្លាប់មែនទែន ដូចអតីតតារាចម្រៀង លោក វណ្ណ មករា។

ដើម្បីបញ្ជាក់ការពិត លោក អ៊ុន សុធា ភ្លាមៗនេះ បានចេញមុខបំភ្លឺប្រាប់មហាជនថា មិន​មែ​នជាការពិតឡើយនេះ គ្រាន់តែការសម្តែងរឿងប៉ុណ្ណោះ។ លោកបានសរសេរលើហ្វេសប៊ុកថា «សួស្តីមិត្តៗទាំងអស់គ្នា! សូមកុំមានការយល់ច្រឡំអី នេះគ្រាន់តែជាការថត video ភាគរបស់ទូរទស្សន៍ CTN ទេ ។ ឃើញបងៗ ដែលជាអ្នកសារពត៌មាន និងមិត្តភកិ្ភ call សួរខ្ញុំច្រើន ដូច្នេះខ្ញុំសូមប្រាប់ថា ខ្ញុំមិនអីទេ អរគុណសំរាប់ការបារម្ភ របស់អ្នកទាំងអស់គ្នា..»។

ទោះបីជាមានការបកស្រាយបែបនេះក្តី គេសង្កេតឃើញមានការរិះគន់ផងដែរ ពីទស្សនិកជនជុំវិញ ការថតបង្ហោះរូបយ៉ាងដូច្នេះ ដែលបង្កឲ្យមានការយល់ច្រឡំ និងភ្ញាក់ផ្អើល ចំពោះទស្សនិកជន។ ក្នុងនោះមានមតិខ្លះ បានរិះគន់ចំពោះទង្វើនេះថា «ស្មានតែទៅ១ទៀតហើយ១ទើបទៅបាត់ លោ​ក មករា ។ ផូសចង់ល្បីមិនបញ្ជាក់ឲ្យបានច្បាស់អ្នកណាទៅដឹង ។ ចំណែកខ្លះទៀតបានលើកឡើងថា ការថតលេងក្ដីមែនទែនក្ដី ក៏វាមិនសមដែរ លោកអ្នកដឹងទេថា បើជាជនបរទេសគេឃើញ គេមិនចេះអានអក្សរខ្មែរ តើគេអាចគិតថាខ្មែរ ទៅចូលរួមពិធីបុណ្យសព នាំគ្នាថតបែបសប្បាយៗ មានមនុស្សស្លាប់ គេនាំគ្នាធ្វើអីចឹងឬ ?​ ម៉្យាងទៀតបើក្មេងៗ វាឃើញវាយល់យ៉ាងណា យើងជាអ្នកសិល្បៈ​ មុននឹងធ្វើអ្វីគួរគិតឲ្យល្អិតល្អន់ផង ។ អ្នកសិល្ប: គឺជាអ្ន​កអប់រំ មិនមែនគ្រាន់តែលេងឲ្យសប្បាយនោះឡើយ៕

-អាន ៖ ឌុច លីដា ចេញ​មុខ​បញ្ជាក់​ការ​ពិត ជុំវិញ​ការ​បង្ហោះ​សារ​ខូច​ចិត្ត​ ថា សង្សារ​ស្លាប់​ចោល

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Un sethea Nivoth Star news local news