CamNews

តារា 

ល្បីឈ្មោះខ្លាំងពេក រហូតដល់ថ្នាក់មិត្តប្រុសនាង Bella ទៅដល់ម៉ាកែវហើយនៅតែ....

ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងប្រចាំស្ថានីយ៏ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ គឺលោក Weir Sukollawat បានហោះហើរទៅកាន់ទីក្រុងម៉ាកែវ ដើម្បីចូលរួមនៅក្នុងកម្មវិធី Asian Film Awards 2018 ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ តារាសម្តែងវ័យ ៣២ ឆ្នាំរូបនេះ បានថតរូបមួយសន្លឹកនៅទីក្រុងម៉ាកែវ ជាមួយនិងផ្ទៃខាងក្រោមថា "Bella Taipa" ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងថា "ហាហាហា!!! ខ្ញុំបានជួបអ្នកគ្រប់ទីកន្លែងនៅក្នុងទីក្រុងម៉ាកែវ" ។ 

គួរបញ្ជាក់ឲ្យដឹងថា មួយរយៈចុងក្រោយនេះ តួឯកស្រីក្នុងរឿង "បុព្វេសន្និវាស" គឺនាង Bella ranee ទទួលបាននូវជោគជ័យទាំងក្នុងវិស័យសិល្បៈ និងរឿងស្នេហា ៕




ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Bella ranee weir sukollawat