ដោយសារតែភ័យខ្លាច ចំពោះគ្រោះថ្នាក់ក្នុងថ្ងៃ "ឆេះកប្ប" មនុស្សជាច្រើនបានកក់បន្ទប់នៅ
សណ្ឋាគារមួយចំនួនដែលនៅជុំវិញភ្នំមួយ ក្នុងតំបន់ Serbia ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក
នេះ ព្រោះតែក្រុមអ្នកជ្រុលនិយមខ្លះ ចង់មកកាន់ទីនេះ ឱ្យបានមុនថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២។
ភ្នំ Rtanj ដែលស្ថិតនៅក្នុងជួរភ្នំ Carpathian នៅភាគខាងកើតនៃតំបន់ Serbia គឺជាភ្នំមួយដែល
មានរូបរាងដូចទៅនឹង ពីរ៉ាមីត ម្យ៉ាងទៀត វាក៏មានឈ្មោះនៅក្នុងរឿងព្រេងមួយ ដែលត្រូវបាន
គេនិយាយតៗគ្នាជាហូរហែរផងដែរ។
ភ្នំ Rtanj ដែលស្ថិតនៅក្នុងជួរភ្នំ Carpathian នៅភាគខាងកើតនៃតំបន់ Serbia
ប៉ុន្មានថ្ងៃកន្លងមកនេះ មនុស្សមួយចំនួនបានបំប៉ោងឡើងនូវប្រការមួយចំនួន ទាក់ទឹននឹង ភ្នំ
Rtanj ដែលមានរូបរាងដូច ពីរ៉ាមីត នេះ។ ពួកគេយល់ថា មនុស្សភពផ្សេងសាងសង់ ពីរ៉ាមីត
មួយ នៅក្នុងភ្នំនេះ ទើបធ្វើឱ្យវាមានរូបរាងដូច ពីរ៉ាមីត។ ជាងនេះទៅទៀត អ្នកជ្រុលនិយមមួយ
ចំនួន ក៏បានលើកឡើងថា លោក Arthur C. Clarke ដែលជាអ្នកនិពន្ធ ជនជាតិអង់គ្លេសដ៏ល្បី
ល្បាញ ក្នុងសតវត្សទី ២០ ដែលមានស្នាដៃច្រើន ស្ដីពីការស្រមៃផ្នែកវិទ្យាសាស្ដ្រ ធ្លាប់សរសេរ
ថា ភ្នំ Rtanj ជាកន្លែងដែលមានផ្ទុកទៅដោយថាមពលពិសេស។
ទំព័រ Livescience បានចេញផ្សាយថា ជាមួយនឹងព័ត៌មានទាំងឡាយស្ដីពីភ្នំខាងលើ ធ្វើឱ្យអ្នក
មានជំនឿទៅលើថ្ងៃ "ឆេះកប្ប" ជាច្រើន មានបំណងទៅកាន់ភ្នំនោះ។ ពួកគេយល់ថា នៅពេល
គ្រោះ "ឆេះកប្ប" កើតឡើង យានអវកាសរបស់មនុស្សភពផ្សេងដែលនៅក្នុងភ្នំ Rtanj នឹងបង្ហាញ
ខ្លួន ហើយសង្គ្រោះអ្នកដែលនៅក្បែរនោះ។
ចំណែកប្រភព័ត៌មានពីទំព័រ Telegraph ដកស្រស់សំដីរបស់លោក Obrad Blecic ដែលជាអ្នក
គ្រប់គ្រងរបស់សណ្ឋាគារមួយនៅក្បែរភ្នំ Rtanj ថ្លែងថា ៖ "ក្នុងរយៈតែមួយថ្ងៃ មានមនុស្សចំនួន
៥០០នាក់ មានបំណងស្នាក់នៅក្នុងសណ្ឋាគារយើងខ្ញុំ។ ពួកគេចង់នាំយកសមាជិកគ្រួសារទាំង
អស់ មកកាន់ទីនេះ"៕
ដោយ ៖ សីហា
ប្រភព ៖ Telegraph / Livescience