កាលពីម្សិលមិញនេះ សារព័ត៌មានរបស់ ជប៉ុន ត្រូវបានពោរពេញ ទៅដោយព័ត៌មានពី ក្រុមចំរៀង ស្រីដ៏ល្បី AKB48 ដែលបានធ្វើ ពិធីជួបជុំ ជាមួយនិង អ្នកគាំទ្រ ។ ក្រោយមក ក៏មានព័ត៌មានមួយ ទៀតបានធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើលខ្លាំងណាស់ ។
Anna Iriyama
នៅក្នុងកម្មវិធី ជួបជុំទស្សនិកជន នៅខេត្ត Iwate ក្រុមចំរៀង AKB48 បានធ្វើការ ចាប់ដៃជាមួយនិង អ្នកគាំទ្រ ស្រាប់តែមាន បុរសម្នាក់ ដែលបានតំរង់ ជួរដែរនោះ ដកកាំបិត រណាចេញមក ហើយវាស ចុះឡើង ។ ហេតុការណ៍ នេះបានធ្វើអោយ សមាជិក ២ រូបរបស់ AKB48 រងរបួស ដែលពួកគេមាន ឈ្មោះដូចជា Rina Kawaei វ័យ ១៩ ឆ្នាំនិង Anna Iriyama វ័យ ១៨ ឆ្នាំ ។ អ្នកទាំង ២ ត្រូវបានគេដឹង ថាមានរបួសដៃ និងក្បាលបន្តិច ក្រៅពីនោះ ក៏មានក្រុមការងារ ជាបុរសមួយរូប ក៏ត្រូវរបួសដៃផង ដែរតែអ្នក ទាំង ៣ នាក់មិនមានរបួស ដល់អាយុជីវិតឡើយ ។ បុរសបង្កហេតុ ត្រូវបានគេស្គាល់ថា មានអាយុ ២៤ ឆ្នាំឈ្មោះ Satoru Umete មុខរបរមិនពិតប្រាកដ ។
Rina Kawaei
យ៉ាងណាមិញ អ្នកគ្រប់គ្រងក្រុម បានប្រាប់ទៅ អ្នកគាំទ្រថា ពួកគេមិនអីឡើយ ហើយអាចចេញពី ពេទ្យវិញបាន នៅថ្ងៃច័ន្ទនេះហើយ ។ គួរបញ្ជាក់ផងដែរថា ក្រុម AKB48 ជាក្រុមចំរៀង ដែលមាន សមាជិក ច្រើនជាងគេ ដែលចាប់ផ្តើមឡើង ជាមួយនិង ៤៨ អ្នកហើយបន្តបន្ថែម ជារៀងរាល់ឆ្នាំ ៕