CamNews

ព័ត៌មានអន្តរជាតិ 

រថភ្លើងយោធា បើកធ្លាក់ផ្លូវ នៅអេហ្ស៊ីប, ស្លាប់ ១៧ របួស ១០៣នាក់

គែរ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃអង្គារ ទី១៥ ខែមករា
ឆ្នាំ២០១៣ នេះថា រថភ្លើងដឹកយោធា មួយរបស់ប្រទេសអេហ្ស៊ីប បានបើកបរធ្លាក់ ចេញពីផ្លូវ
ដែក ឬ មួយក៏យើង អាចនិយាយ បានថា ជាការភ្លាត់ស្នៀត ដែលបណ្តាលឲ្យមនុស្ស ១៧នាក់
ស្លាប់ និង យ៉ាងហោចណាស់ ១០៣នាក់ ទៀត រងរបួស។

គ្រោះថ្នាក់នៃរថភ្លើងយោធានោះដែរ បានកើតឡើងនៅព្រឹកថ្ងៃអង្គារ នេះ ដោយព័ត៌មានជាក់
អំពី មូលហេតុ នៃ គ្រោះថ្នាក់យ៉ាងណានោះ នៅមិនទាន់មានព័ត៌មានណាបញ្ជាក់ឲ្យបានច្បាស់
លាស់ នៅឡើយទេ។ ចំពោះគ្រោះ ថ្នាក់រថភ្លើងនេះដែរ បានកើតឡើងនៅជាយទីក្រុង គែរ
ដោយវាបាន ដឹកយោធា ជំនាន់ថ្មីទៅធ្វើការហ្វឹកហ្វឺន នៅតាមមូលដ្ឋានរបស់ពួកគេ។

សារព័ត៌មានរដ្ឋមេណារបស់អេហ្ស៊ីប ក៏មិនទាន់បញ្ជាក់អ្វីឲ្យច្បាស់ជុំវិញគ្រោះថ្នាក់នេះដែរ តែបើ
តាម ការដកស្រង់សម្តីមន្ត្រីសុខាភិបាលអេហ្ស៊ីប បានឲ្យដឹងថា អ្នករងរបួសទាំងអស់ដែលជាអ្នក
ដំណើរ និង ជាយោធា ដែលជិះនៅលើរថភ្លើងនោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបណ្តើរ
ហើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ