ព័ត៌មានកីឡា៖ មហិច្ឆិតា Liverpool និង Manchester United បានពុះកញ្ជ្រោលឡើងយ៉ាងខ្លាំងក្លា ខណៈពេល Liverpool បានទទួលដំណឹងថាកីឡាករ Zakaria Bakkali បានបដិសេធន៍នឹងកិច្ចព្រមព្រៀងថ្មីមួយទៀតពីក្រុមចាស់របស់ខ្លួន។
យោងតាមការសារព័ត៌មាន Daily បានបង្ហាញថា Liverpool និង Manchester United មានការជ្រួលច្របល់ចាប់អារម្មណ៍ និង ដំណឹងថ្មីមួយថា កីឡាករ Zakaria Bakkali ផុតកំណត់កិច្ចកុងត្រាចាស់ ហើយក៏បដិសេធន៍ នឹង ការដាក់បន្ដថ្មីមួយទៀត របស់ក្លឹប PSV។ ពិតមែនណាស់ វាគឺជាការចាប់មួយធំបំផុតចំពោះកីឡាករ វ័យក្មេងរួបនេះ ពិព្រោះមួយរយៈកន្លងមកធ្លាប់បានឮដំណឹងមួយថា កីឡាករម្នាក់នេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាប្រធានក្រុម Arsenal Chelsea និង Atletico Madrid សម្រាប់ការក្នុងរដូវក្ដៅក្រោយនេះ។
កីឡាករវ័យ ១៨ ឆ្នាំដែលមានបារមីខ្ពស់ក្លាយទៅជាអ្នកបង្កើតប្រវត្ដិសាស្រ្ដឲ្យក្រុម Eredivisie ដោយការតែតបាល់បញ្ចូលទី កាលពីប្រកួតបាល់ទាត់ប្រចាំអឺរ៉ុប ពិតត្រូវបានគេមើលឃើញថាមានសមត្ថភាពមែន។ដោយមួយរយៈពេលក្រោយនេះ Liverpool និង Manchester United មានការជាប់រវល់ជាខ្លាំងនឹង កម្មវិធីទីផ្សារផ្ទេកីឡាករ ប៉ុន្ដែសម្រាប់ពេលអនាគត ចំពោះកីឡាករម្នាក់នេះ អាចនិងធ្វើឲ្យមានភ្លើងសង្គ្រាមផ្ទ្ះឡើង ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Newsnow