CamNews

ព័ត៌មានអន្តរជាតិ 

ទួរគីដោះលែងអ្នកទោស ៣៨.០០០នាក់ ដើម្បីយកកន្លែង ឃុំទាហានរដ្ឋប្រហារ

ប្រទេសទួរគី កាលពីម្សិលមិញ បានចាប់ផ្ដើមដោះលែងអ្នកទោសចំនួន ៣៨.០០០នាក់ ដើម្បីយក
កន្លែងដាក់អ្នកទោសនយោបាយដែលជាប់ទាក់ទឹននឹងរដ្ឋប្រហារមិនបានសម្រេចកាលពីពាក់
កណ្ដាលខែមុន។

យោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលទួរគី បណ្ដាអ្នកទោសដែលនៅសល់ទោសក្រោមពីរឆ្នាំ
ឬតិចជាងនេះ នឹងត្រូវបានដោះលែង។ ប៉ុន្តែ ចំពោះអ្នកទោសសម្លាប់មនុស្ស ភេរវកម្ម រំលោភបំពាន
ផ្លូវភេទ និងអ្នកទោសដែលជាប់ព័ន្ធនាគារដោយសារប្រើអំពើហឹង្សា នឹងមិនត្រូវបានដោះលែង នេះ
បើតាមទំព័រ Reuters។


Sukru Seymen (កណ្ដាល) ជាមន្ដ្រី​យោធាទួរគី​ ដែល​ត្រូវបានចោទប្រកាន់ពីបទ ចូលរួម​ធ្វើរដ្ឋប្រហារ
ត្រូវបាន​នាំឡើងតុលាការ កាលពី​ម្សិលមិញ
 

អ្នកទោសម្នាក់ឈ្មោះ Turgay Aydin បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅព័ន្ធនាគារ Silivri ថា 

“ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានរួចផុតអំពីគុកច្រវាក់។ ខ្ញុំអរគុណប្រធានាធិបតី Recep
Tayyip Erdogan។ ខ្ញុំបានដឹងកំហុសហើយ។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងខំប្រឹងប្រែងដើម្បីធ្វើជា
មនុស្សល្អ”។

នៅក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ A Haber រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ទួរគី Bekir Bozdag
បានឱ្យដឹងថា អ្នកទោសចំនួន ៣៨.០០០នាក់ នឹងត្រូវបានដោះលែង ប៉ុន្តែ ៩៣.០០០នាក់ អាច
នឹងទទួលផលប្រយោជន៍ពីកម្មវិធីលើកលែងទោសនេះ។

យោងតាមទិន្នន័យពីក្រសួងយុត្តិធម៌ គិតមកដល់ថ្ងៃទី ១៦សីហា ប្រទេសទួរគីមានអ្នកទោស
២១៣.៤៩៩នាក់ ដែលលើសពីបន្ទប់ព័ន្ធនាគារដែលអាចដាក់បានតែ ២៦.០០០នាក់។

ទីក្រុង Ankara ក្នុងថ្ងៃដដែល ក៏បានចេញបញ្ជា បញ្ចប់តួនាទីរបស់នគរបាលចំនួន ២.៣៦០នាក់
ទាហានជាង ១០០នាក់ រួមនឹងបុគ្គលិកនៃទីភ្នាក់ងារសារព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍
ចំនួន ១៩៦នាក់ផងដែរ។

នាយករដ្ឋមន្ដ្រីទួរគី Binali Yildirim ឱ្យដឹងថា បន្ទាប់ពីរដ្ឋប្រហារមិនបានសម្រេច កាលពីថ្ងៃទី ១៥
កក្កដា រដ្ឋាភិបាលនៃប្រទេសនេះ បានចាប់ខ្លួនមនុស្សសរុបចំនួន ៤០.០២៩នាក់ ដើម្បីធ្វើការស៊ើប
អង្កេត។ ចំណែកបុគ្គលិករដ្ឋ ចំនួន ៧៩.០០០នាក់ផ្សេងទៀត ត្រូវបានបញ្ចប់មុខតំណែង៕

ប្រែសម្រួល ៖ បុត្រា


Tags: ទួរគី ប្រទេសទួរគី អ្នកទោស ដោះលែងអ្នកទោស រដ្ឋប្រហារ