ភ្នំពេញ៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា ធ្លាប់លេងចាញ់ជម្រើសជាតិស៊ីរី ៥-១ កាលពី ជួបគ្នាលើកទី១ក្នុង មិត្តភាពឆ្នាំ២០០៧ នៅកីឡដ្ឋានជាតិអូឡាំពិក ដែលជាកន្លែងកម្ពុជា បានចាញ់ ២ប្រកួតមកហើយនៃវគ្គជម្រុះ World Cup 2018 ក្រោយចាញ់សិង្ហបុរី ៤-០ និងអាហ្វហ្គានីស្ថាន ១-០ ក្នុងជើងទី១ ថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០១៥ ។
កម្ពុជា រឹតតែស្វិតស្វាញខ្លាំងឡើង ពេលជួបក្រុមខ្លាំងប្រចាំពូល E ក្នុងចំណោម៥ក្រុម ហើយក៏កំពុងគ្រប់គ្រងកំពូលតា រាងបណ្តោះអាសន្នផងដែរ ដោយឆ្លងកាត់២ប្រកួតមកនេះលេងឈ្នះក្រុមភ្ញៀវអាហ្វហ្គានីស្ថាន ៦-០ មុនឈ្នះសិង្ហបុរី ១-០ នៅក្នុងដីដូចគ្នា គ្រាដែលកម្ពុជា ពុំទាន់មានពិន្ទុរាប់នៅឡើយទេ ក្រោយចាញ់ម្ចាស់ផ្ទះជប៉ុន ៣-០ កាលពីសប្តាហ៍មុន ក្នុងការប្រកួតលើកទី៣ របស់ខ្លួន មិនអាចបំបែកពងមាន់បាន និងត្រូវគេស៊ុតចូល៨គ្រាប់ ។
សូមបញ្ជាក់ដែរថា ការប្រកួតក្នុងវគ្គជម្រុះប្រចាំទ្វីបអាស៊ីដែលមាន៤០ប្រទេសបានឡើងមកជុំទី២នេះ កម្ពុជា បានចាប់ ឆ្នោតប៉ះខ្លាំងបំផុតប្រចាំតំបន់សាម៉ូរ៉ៃជប៉ុន តែលោក Lee Tae Hoon ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា អាចនឹង ប្រើទម្រង់លេងតាមបែបការពារ ពេលចាញ់ជប៉ុន ៣-០ ដើម្បីទប់ទល់នឹងស៊ីរី នាម៉ោង ៦៖៣០នាទីល្ងាចនេះនៅពហុកី ឡដ្ឋានស្មៅសិប្បនិម្មិត ជាមួយនឹងតម្លៃសំបុត្រចូលទស្សនាក្រោមដំបូល តម្លៃ ៣០០០០រៀល និងក្រៅដំបូល មានតម្លៃ ១០០០០រៀល ៕