ព័ត៌មានកំសាន្ត ៖ ប៉ុន្មានថ្ងៃមុនលោក Jay Chou បានចូលរួមក្នុងព្រឹត្តិការណ៍ដែលទាក់ទងទៅនឹង ការប្រកួតជាមួយគ្រឿងអេឡិចត្រូនិច នៅក្នុងទីក្រុង Taipei និងបានប្រកាសឲ្យដឹងថាគាត់នឹង លេងហ្គេមអេឡិចត្រូនិចនៅពេលយប់ ។
ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Asian E-News Portal បានឲ្យដឹងថា លោក Jay Chou បាននិយាយថា លោកបានមើលថែ កូនរបស់គាត់នៅ ពេលណាដែលនាងបានភ្ញាក់ឡើងនៅក្នុងពាក់កណ្តាលយប់ ។
លោក Jay បានបន្ថែមទៀតថា ខ្ញុំបានគណនាចំនួននៃស្លាបព្រាម្សៅ ត្រូវការជាចាំបាច់រាល់ពេលនេះ សម្រាប់កូនសំណព្វចិត្តរបស់ខ្ញុំ ។ ហើយវាបានក្លាយទៅ ជារឿងមិនគួរឲ្យជឿទេ សម្រាប់បុរសសម័យនេះ តែសម្រាប់គាត់វិញ បែរជាទម្រើសខ្លួន ទៅធ្វើរឿងនេះ ទៅវិញ លោកបានធ្វើឲ្យក្រុមអ្នកគាំទ្រ មានការកោតសរសើរ ចំពោះរូបលោកខ្លាំងណាស់ ។
គួរបញ្ជាក់ឲ្យដឹងថា លោក Jay មិនត្រឹមតែជា ប្តីដ៍ល្អម្នាក់សម្រាប់ ប្រពន្ធនោះទេ គាត់ថែមទាំងបានបំពេញកាតព្វកិច្ចជាប៉ាដ៍ល្អ ថែមទៀតផង ។
ហើយ នៅពេលដែលក្រុមអ្នកកាសែតបានសួរលោកថា តើមានគំរោងនឹង មានកូនទី ២ ជាមួយប្រពន្ធលោក គឺ លោកស្រី Hannah Quinlivan ពេលនោះគាត់បាននិយាយថា វាមិនមែននៅក្នុងពេលនេះទេ ពីព្រោះវាអាចក្លាយជាការនឿយហត់ណាស់សម្រាប់ពួកយើងទាំង ២ ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop