CamNews

តន្រ្តី 

ស្តាប់បទថ្មីរបស់ Avril Lavigne ច្រៀងរួមជាមួយស្វាមី ជាលើកដំបូង (វីដេអូខាងក្នុង)

ចាប់តាំងតែពីតារាចំរៀង Rock ម្នាក់រៀបអពាហ៍ពិពាហ៍​ ជាមួយនិងស្វាមីថ្មីរបស់នាងរួចមក
យើងសង្កេតឃើញថា ជីវិតនាងកាន់តែស្រស់ថ្លា និងសប្បាយជាងមុនទៅទៀត ។ ជាមួយ
និងភាពជោគជ័យរបស់បទ " Here's To Never Growing Up " និង " Rock N Roll " រួចមក
នាងចាប់ផ្តើមចេញបទថ្មីមួយទៀតហើយ ។



បទថ្មីរបស់នាងនេះ មានចំណងជើងថា " Let Me Go " គឺជាបទដែលចូលរួមនិពន្ធនិងច្រៀង
ដោយស្វាមីរបស់នាងផ្ទាល់តែម្តងគឺ Chad Kroeger ដែលជាសមាជិករបស់ក្រុម Nickelback ។
បន្ទាប់ពីចេញបទនេះផងដែរ នាងនិងស្វាមីបានផ្តល់បទសំភាសន៍ដល់ MTV ផងដែរ ដោយ
បាននិយាយថា បទនេះគឺចេញពីអារម្មណ៍របស់គេទាំង ២ តែម្តង ហើយនាងសប្បាយចិត្តណាស់
ដែលបានរៀបការជាមួយ Chad គ្រប់ពេលវេលាពួកគេនៅជាមួយគ្នា តែងតែធ្វើអោយនាងនឹក
ឃើញអំពីការនិពន្ធបទថ្មី ដោយមិនចេះនឿយហត់ ។ អញ្ចឹងចូលរួមស្តាប់ទាំងអស់គ្នាទៅមើលថា
ផ្អែមល្ហែមយ៉ាងណា ៕

 


ដោយ ៖ លីលី
ប្រភព ៖ eonline 


Tags: star entertainment hollywood singer avril lavigne single chad let me go