CamNews

តារា 

ហេង ម៉ារ៉ាឌី ឈឺធ្ងន់ ដឹកទៅវៀតណាម សង្រ្គោះបន្ទាន់

តារាក្នុងស្រុក   ៖  បើតាមការអោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុក ដែលទើបតែបានចេញ
ផ្សាយនាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា មក​ទល់​នឹង​ពេល​នេះ​មិន​​ទាន់​បាន​ដឹង​ពី​
សភាព​​ជំងឺ​របស់​ពិធី​ការិនី ហេង ម៉ារ៉ាឌី ថា​តើ ​នាង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ ឬ​កាន់​តែ​មាន​
សភាព​ធ្ងន់​ធ្ងរ​នោះ​ឡើយ ក្រោយ​ពេល​ដែល​តារា​រូប​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​កាន់
​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​វៀត​ណាម​ដើម្បី​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​នោះ​។

គួររំឭកផងដែរថា ពិធីការិនី​ដែល​មាន​ដើម​ទ្រូង​ធំ​សិច​ស៊ី​នាង ហេង ម៉ារ៉ាឌី ត្រូវ​បាន​ក្រុម​គ្រួសារ
​របស់​នាង​ផ្អើល​ឆោ​ឡោ​ទាំង​សើង​មមើង និង​ដឹក​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរ​ពេទ្យ​មួយ​នៅ​ប្រទេស​វៀត
​ណាម​កាល​ពី​​វេលា​ ម៉ោង​ប្រមាណ​ ៣​ ទាប​​​ភ្លឺ​   ថ្ងៃ​ទី​៣  ខែ​ធ្នូ បន្ទាប់​ពី​អាការៈ​ជំងឺ​របស់​នាង​មាន
​សភាព​ធ្ងន់​ធ្ងរ​លើស​ពី​សព្វ​មួយ​ដង ​ បន្ទាប់​ពី​នាង​បាន​ធ្លាក់​ខ្លួន​ឈឺ  អស់​រយៈ​ពេល​មួយ​សប្តាហ៍​
កន្លង​មក​។

លើសពីនេះទៅទៀត  របាយការណ៍ដដែលបន្ថែមថា សាច់​ញាតិ​របស់​តារា​រូប​នេះ  ​បាន​អោយ
ដឹង​​នៅ​ពេល​អំឡុង​ពេល​ហេង ម៉ារ៉ាឌី ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ថា ហេង ម៉ារ៉ាឌី បាន​ធ្លាក់​
ខ្លួន​ឈឺ​អស់​រយៈ​ពេល​មួយ​សប្តាហ៍​មក​ហើយ ដោយ​គ្រូ​ពេទ្យ​នៅ​កម្ពុជា​បាន​ពិនិត្យ និង​ប្រាប់​ឲ្យ​
ដឹង​ថា នាង​មាន​ជំងឺ​រលាក​ក្រពះ និង​ស្អិត​ពោះ​វៀន​កម្រិត​ធ្ងន់​ធ្ងរ​ ហើយ​ជា​ញឹក​ញយ​ ហេង ម៉ារ៉ា
ឌី តែង​មាន​អាការៈ​ចុក​ពោះ និង​ឈឺ​ក្រពះ​។បង​ប្អូន​របស់​ពិធី​ការិនី​អតីត​កញ្ញា​ឯក​សាប៊ូ​លុច្ស​នាង
ហេង ម៉ារ៉ាឌី បាន​បន្ត​ថា ក្រោយ​ពេល​ជំងឺ​យាយី​សុខ​ភាព​របស់​នាង​អស់​រយៈ​ពេល​មួយ​អាទិត្យ
ជំងឺ​នេះ​ទើប​តែ​ធ្វើ​ទុក​នាង​យ៉ាង​ខ្លាំង ​កាល​ពី​​ព្រឹក​ទាប​ភ្លឺ​ថ្ងៃ​ទី​ ៣​​  មិន​អាច​ទ្រាំ​ទ្រ​បាន​ដែល​ធ្វើ​​ឲ្យ
​​ក្រុម​គ្រួសារ​ភ័យ​ស្លន់​ស្លោរ និង​ បាន​ដឹក​ជញ្ជូន​នាង​ទៅ​កាន់​ពេទ្យ​វៀត​ណាម​​ភ្លាម​ៗ​តែ​ម្តង​ដើម្បី
​ ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​នោះ​៕

ដោយ ៖ ពិសី
ដកស្រង់អត្ថបទពី ៖ postkhmer


Tags: international news strange entertainment social