CamNews

តារា 

ឈិន សុធារី និង សុវណ្ណ មករាមាន​ទុក្ខ​ធំ​ចំ​ថ្ងៃ​ខួប​កំ​ណើត កូនប្រុសក្នុងផ្ទៃ ប្រឈមគ្រោះថ្នាក់ដល់ជីវិត

(ភ្នំពេញ)៖ អតីតពិធីការិនីប៉ុស្តិ៍លេខ៥ និងជាតារាសម្តែងអ្នកនាង ឈិន សុធារី បានបង្ហាញ​អារម្ម​ណ៍​​ពិបាកចិត្ត និងមានទុក្ខព្រួយធំប៉ុនភ្នំ នាឱកាសថ្ងៃខួបកំណើត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ខណៈកូន​ប្រុ​ស​ក្នុងផ្ទៃរបស់នាង មានបញ្ហាប្រឈមគ្រោះថ្នាក់ដល់ជីវិត ដោយសាររីកទឹកភ្លោះ និងមានទំហំតូចជាង ទា​រកធម្មតាផ្សេងទៀត។ រីកូនស្រីរួមផ្ទៃភ្លោះ​ជាមួយគ្នា គឺមានសុខភាពល្អ​ មិនធ្វើឲ្យនាងព្រួយបារម្មណ៍ឡើយ។

នៅលើហ្វេសប៊ុក​របស់តារាសម្តែងស្រីអ្នកនាង ឈិន សុធារី ដែលត្រូវជាភរិយាលោក សុវណ្ណ មករា មុននេះបន្តិចបានសរសេរថា« ពេលនេះខ្ញុំកំពុង​មាន​បញ្ហា​ជាទម្ងន់ ពាក់ព័ន្ធ​នឹង​រឿង​កូនក្នុ​ង​ពោះ​របស់ខ្ញុំ សូមអភ័យទោស បើសិនមានការឆ្លើយតបយឺតពេល ហើយអរគុណ my dear fri​end យប់មិញបាន surprise ថ្ងៃកំណើតរបស់ខ្ញុំ តែវាហាក់ដូចជាចៃដន្យ ថ្ងៃកំណើត​ខ្ញុំគាប់ជួន មា​នរឿងកើតឡើង​មិនសប្បាយចិត្ត សំរាប់ជីវិតខ្ញុំទៅវិញ.»។

អ្នកនាង ឈិន សុធារី បានបន្តថា «តែខ្ញុំក៏សូមអរគុណច្រើន សម្រាប់មិត្តល្អរបស់ខ្ញុំ ជាពិសេសស្វា​មីរបស់នាងខ្ញុំ ព្រមទាំងបងប្អូនរបស់ខ្ញុំ និងមិត្តភក្តិក្នុងបណ្តាញ Facebook ទាំងអស់ក៏ដូចជាអ្នកគាំទ្រនាងខ្ញុំ។ ពេលនេះខ្ញុំកំពុងមានទុក្ខ ស្របពេលថ្ងៃពិសេសរបស់ខ្ញុំផងដែរ រកសប្បាយមិនឃើ​​ញទេ បែរជាមានរឿងអ៉ីចឹងកើតឡើងទៅវិញ។ សុំអភ័យទោសបើសិនខ្ញុំ មិនបានឆ្លើយតបទាន់ពេលវេលា ព្រោះខ្ញុំសុំទុកពេលវេលាបន្តិច នៅក្នុងការដោះស្រាយ។ សូមអរគុណបងប្អូន និងមិត្តទាំងអស់គ្នាជូនពរសុខភាពល្អ..!»។

សូមបញ្ជាក់ថា បើគិតរហូតមកទល់ពេលនេះ កូនភ្លោះប្រុស-ស្រី ដែលកំពុងនៅក្នុងផ្ទៃពោះម្តា​យ អ្នកនាង ឈិន សុធារី គឺមានរយៈពេល៧ ខែនិង២១ ថ្ងៃហើយ បន្ទាប់ពីរូបនាង និងលោក សុវណ្ណ មករា សម្រេចរៀបការរស់នៅ ក្រោមដំបូលផ្ទះតែមួយ កាលពីកន្លងមក​៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chin chansotheary Star news local news