CamNews

កីឡា 

ខ្សែការពារដ៏ឆ្នើមរបស់ Manchester United សម្រេចកិច្ចកុងត្រាថ្មី បន្ដរហូតដល់ ឆ្នាំ ២០១៧

ព័ត៌មានកីឡា៖​ ថ្នាក់ដឹកនាំក្រុម Man United បានសម្រេចចិត្ដបន្ដកិច្ចកុងត្រាថ្មីដែលមានអាយុកាលរហូត​ដល់ ឆ្នាំ ២០១៧ ដល់កីឡាករខ្សែការពារវ័យក្មេងរបស់ ខ្លួនដែលមានឈ្មោះថា Paddy McNair ។

ខ្សែការពារជនជាតិ អៀក ឡង់ វ័យ ១៩ ឈ្មោះថា Paddy McNair ដែលមានប្រវត្ដិប្ដូរចូលមកកាន់ Man United កាលពី ២០១១ ហើយរហូតមកទល់ពេលនេះ គឺមានរយៈពេល ៤ ឆ្នាំទៅហើយ ហើយក៏ផុតកំណត់​ កិច្ចកុងត្រាផងដែរ ។ ដោយយល់ឃើញពីគុណសម្បត្ដិកន្លងមកដែល កីឡាករ​បានខិតខំប្រឹងប្រែង តស៊ូ ជា​មូយក្រុម និង វ័យរបស់កីឡាករទៀតនេះ​ គណៈគ្រប់គ្រងក្រុម​ទាំងអស់បានឯកភាពមតិ​ ដោយសម្រេចឲ្យ​កីឡាករ នូវកិច្ចកុងត្រាថ្មីមួយទៀត អាចបន្ដរហូតដល់ឆ្នាំ ២០១៧ ។ 

ថ្លែងពីការគួសមសម្រាប់កិច្ចកុងត្រាមួយនេះ លោក Louis van Gaal បាននិយាយប្រាប់អ្នកកាសែតថា​ លោក​ពិតជាសប្បាយចិត្ដនឹងការសម្រេច រួមគ្នាយ៉ាងដូច្នោះណាស់ ជាពិសេស​ ការរំពឹងទុកកីឡាករ ដែល​ព្រម សេចក្ដីព្រមព្រៀង នៅទីនេះ​បន្ដរហូតដល់ ឆ្នាំ​២០១៧ ។ ​ហើយអ្វីដែលកាន់តែសំខាន់ជាងនេះ ទៅ​​ទៀតនោះ គាត់រំពឹងទុកយ៉ាងមុតមាំថា កីឡាករកាន់តែ ខិតខំ ពង្រឹង​សមត្ថភាពរបស់ ខ្លួន ឲ្យកាន់តែសប្រ​សើរជាងនេះទៅទៀត​​ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Manchester United Paddy McNair