ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធលំដាប់ជួរមុខរបស់ក្លឹប បិសាចក្រហម Man United កីឡាករ Wayne Rooney កំពុងតែត្រូវបានផ្ដល់ឲ្យនូវឱកាសជាថ្មីម្ដងទៀត ដើម្បីវិលទៅជួបជុំអតីតគ្រូបង្វឹកចាស់គឺលោក Sven Goran Eriksson ដែលកំពុងតែគ្រប់គ្រងក្លឹបបាល់ទាត់នៅប្រទេសចិន ឈ្មោះថា Shanghai SIPG ក្នុងតម្លៃខ្លួន ៧៥លានផោន។
ក្លឹបជើងខ្លាំងក្នុង លេចរបស់ប្រទេសចិន ឈ្មោះ Shanghai SIPG គ្រោងនឹងបោះទុនលើកីឡាករខ្សែប្រយុទ្ធជម្រើសជាតិ អង់គ្លេស កីឡាករ Wayne Rooney ក្នុងតម្លៃខ្លួនដល់ទៅ ៧៥ លានផោនជាមួយនឹងកិច្ចកុងត្រារយៈពេល ៣ឆ្នាំ ដែលក្នុងមួយឆ្នាំៗ ២៥លានផោន ។
កីឡាករ Wayne Rooney បានមានទំនាក់ទំនងទីផ្សារជាមួយក្លឹប Shanghai SIPG អស់រយៈពេល ជាងបីខែទៅហើយ មកទល់នឹងពេលនេះ ប៉ុន្ដែមិនទាន់ឃើញមាន លទ្ធផលអ្វីនោះទេ ស្របពេលមួយខែចុងក្រោយ កីឡាករមានបញ្ហាខ្លាំងក្នុងក្លឹប ដោយរបួសជើង ហើយខកខានការប្រកួត ចុងក្រោយជាមួយ Man United ប៉ះជាមួយ West Ham សម្លេងនៃរិះគន់ក៏កើតមាន ទើបលេចចេញដំណឹងថាកីឡាករមានទំនាក់ទំនងទីផ្សារផ្ទេរចេញ ដោយដឹកនាំដោយលោក Sven Goran Eriksson ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិ អង់គ្លេស ហើយក៏ធ្លាប់ជាគ្រូបង្វឹកកីឡាកផ្ទាល់ផងដែរ។
លោក Sven Goran Eriksson បច្ចុប្បន្នគឺជាគ្រូបង្វឹកនៅក្លឹប Shanghai SIPG ហើយលោកក៏មានចំណាប់អារម្មណ៍នឹងអតីតកីឡាកររបស់លោក ផងដែរប៉ុន្ដែសេចក្ដីសម្រេចមិនទាន់មាននៅឡើយទេ រង់ចាំតាមដានទាំងអស់គ្នា ថារដូវកាលខាងមុខ ក្លឹបក្នុងទឹកដីប្រទេសចិន ពិតជាអាចទិញយក ខ្សែប្រយុទ្ធជើងចាស់រូបនេះបានដែរឬទេ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ footballfan