ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Sheffield United វ័យ ២៥ ឆ្នាំ និងត្រូវទទួលបានការផ្ដល់ឱកាសពីក្រុមសាជាថ្មីក្រោយពេល ជាប់ងារជាទណ្ឌិតរយៈពេលជាង ៥ ឆ្នាំទើតែបញ្ចប់កាលពីខែមុន។
កីឡាករ Ched Evans មានប្រវត្ដិចេញពីក្រុម Manchester City ចូលទៅកាន់ Sheffield United កាលពីឆ្នាំ ២០០៩ ក្រោយមកការឈជើងចូលក្រុមថ្មីបានតែ ៣ ឆ្នាំ ប៉ុណ្ណោះក៏មានរឿងចោទប្រកាន់ពីបទបចាប់រំលោភស្រីស្អាត អាយុ ១៩ ឆ្នាំ ហើយក៏ត្រូវសម្រេចកាត់ទោសជាប់គុក ៥ ឆ្នាំ។ ក្រោយពីបានរួចផុតពីទោសកំហុសមក Ched Evans មានបំណងចង់វិលត្រលប់ទៅកាន់អាជីពរបស់គាត់វិញណាស់ ស្របពេលមហិច្ឆិតាកំពុងតែពុះកញ្ជ្រោល ស្រាប់មានញត្ដិមួយច្បាប់លេចឡើងភ្ជាប់មកជាមួយនូវហត្ថលេខា ដល់ទៅ ១៥៧០០០ នៃហត្ថលេខី ដោយជម្រុញឲ្យក្រុមបដិសេធន៍និងទទួលយកកីឡាករម្នាក់នេះវិញ ប៉ុន្ដែមានសំណើមួយចេញពី សមាគមកីឡាកបាល់ទាត់ប្រចាំប្រទេស (PFA) បានបង្ខំឲ្យមានការសម្រេចចិត្ដផងដែរ ។
ជាការឆ្លើយតបនិងសេចក្ដីត្រូវការទាំងសងខាង Sheffield United បានចេញសេចក្ដីថ្លែងការមួយស្ដីពីការផ្ដល់សិទ្ធិឲ្យ Evans បានវិលត្រលប់មកកាន់ក្លឹបវិញ ហើយស្ថិតក្នុងលក្ខខ័ណដ៏សមស្របមួយ ដោយរួបគាត់អាចជ្រើសរើសបាន។ ថ្វីត្បិតតែការសម្រេចចិត្ដរបស់ក្រុមយលព្រមនៅពេលនេះក៏ដោយក្ដី ប៉ុន្ដែក្រុមមិនបានអះអាងទេថា ក្រុមបានត្រៀមខ្លួននិងរង់ចាំទទួលការវិលត្រលប់នេះដែរ ហើយការយល់ព្រមពេលនេះគឺគ្រាន់តែជាការសម្រេចចិត្ដភ្លាមៗដើម្បីឆ្លើយតបទៅនឹង PFA ប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ Evans និងចូលមកហ្វឹកហាត់ក្នុងក្រុមធម្មតា បើយោងតាមសេចក្ដីសំណើររបស់ PFA ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror