CamNews

ព័ត៌មានជាតិ 

សាលារាជធានីភ្នំពេញ ប្រកាសផ្អាកការធ្វើបណ្ណបើកបរបណ្តោះអាសន្ន

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាសផ្អាកធ្វើប័ណ្ណបើកបរនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ តទៅរហូតដល់មានការជូនដំណឹងជាថ្មី។

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែល Fresh News ទទួលបាននៅកណ្តាលរាត្រីថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែធ្នូ បានឲ្យដឹងថា ការផ្អាកសកម្មភាពធ្វើបណ្ណបើកបរនេះ គឺដើម្បីទុកពេលឲ្យរាជរដ្ឋាភិបាលកម្ពុជា សិក្សាឡើងវិញ លើនីតិវិធី និងការយកកម្រៃលើសេវាធ្វើបណ្ណបើក បរ។

ការសម្រេចផ្អាកការធ្វើបណ្ណបើកបររបស់សាលារាជធានីភ្នំពេញ បានធ្វើឡើងភ្លាមៗបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បញ្ជាឱ្យក្រសួងពាក់ព័ន្ធ ផ្អាកការធ្វើបណ្ណបើកបរ ហើយឱ្យរដ្ឋមន្រ្តីពាក់ព័ន្ធពិភាក្សាអំពីការបញ្ចុះតម្លៃធ្វើបណ្ណបើកបរជូនប្រជាពលរដ្ឋ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ៖

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP