ប្លែកៗ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត័មានប្លែកៗបរទេស បានអោយដឹងថា លោកតា
វ័យ ៥២ ឆ្នាំម្នាក់ នៅមិននៅ បែរជាទៅជាប់ក្បាលទៅនឹងធុងសំរាមតាមទីសាធារណៈមួយកន្លែង
ពោលគឺនៅតាមបណ្តោយផ្លូវ Justice Street នាទីក្រុង Aberdeen ប្រទេសស្កុតលែន។
គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ ក៏មានអន្តរាគមន៍ ពីសំណាក់ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យផងដែរ
ដែលបានចំណាយពេលប្រមាណជាង ១៥ នាទី ក្នុងការជួយសង្រ្គោះលោកតាវ័យ ៥២ ឆ្នាំរូបនេះ
ហើយ បើនិយាយពីមូលហេតុ ដែលបានបណ្តាល អោយគាត់ជាប់ក្បាលបែបនេះ មកពីគាត់ចង់
រើសមួក ដែលបានជ្រុះចូលទៅក្នុងនោះ។
បន្ទាប់ពីបានធ្វើការជួយសង្រ្គោះ លោកតា William Middleton ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ
ផងដែរដោយក្រុមវេជ្ជបណ្ឌិតបានអះអាងថា គាត់មិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ៕
ដោយ ៖ ពិសី
ប្រភព ៖ Spy