ក្រុមហ៊ុនផលិតយល់ថា កូនក្រមុំតុក្កតាសិច ដែលមានមុខមាត់ដូចកូនក្មេង នឹងជួយទប់ស្កាត់ការ
រំលោភបំពានផ្លូវភេទលើកុមារ ប៉ុន្តែមនុស្សមួយចំនួនអះអាងថា នេះគឺជារូបភាពមួយដែលបំពាន
លើកុមារ។
នៅប្រទេសអង់គ្លេស គេអាចរកទិញកូនក្រមុំតុក្កតាសិចដែលមានរូបរាងដូចទៅនឹងកូនក្មេងអាយុ
ចាប់ពី៣ឆ្នាំឡើងទៅ ដែលផលិតដោយក្រុមហ៊ុន Trottla របស់ជប៉ុន បើទោះវាកំពុងជួបនឹងការរិះ
គន់ពីសង្គមស៊ីវិល។
យោងតាមទំព័រ Mirror លោក Shin Takagi ស្ថាបនិកនៃក្រុមហ៊ុន Trottla ដែលជំនាញខាងផលិត
តុក្កតាសិចដែលមានរូបរាងដូចកូនក្មេង បានប្រកាសថា តុក្កតាសិចនេះ គឺជាដំណោះស្រាយមួយ ជួយ
កាត់បន្ថយអំពើរំលោភបំពាន់ផ្លូវភេទលើកុមារ។
Shin Takagi ថ្លែងថា ៖ “យើងត្រូវទទួលស្គាល់ថា មិនមានវិធីដែលអាចផ្លាស់ប្ដូរនិន្នាការផ្លូវភេទរបស់
មនុស្ស។ ខ្ញុំកំពុងតែជួយដល់មនុស្សដទៃ បញ្ចេញនូវការស្រេចឃ្លានផ្នែកផ្លូវភេទរបស់ខ្លួន ដោយសម
តាមច្បាប់ និងមានសីលធម៌។”
ក៏ប៉ុន្តែ បណ្ឌិត Kathleen Richardson អ្នកវិទ្យាសាស្ដ្រកុំព្យូទ័រ មកពីសកលវិទ្យាល័យ De Montfort
ប្រទេសអង់គ្លេស ដែលជាអ្នកដឹកនាំនៃអង្គការប្រឆាំងនឹងរ៉ូបូតសិច បានទាត់ចោលការយល់ឃើញ
ខាងលើ។ លោកយល់ថា ប្រភេទតុក្កតាសិចនេះ គឺជារូបភាពរំលោភបំពានលើកុមារ ហើយក្រុមហ៊ុន
Trottla កំពុងតែ “រកប្រាក់ពីការឈឺចាប់របស់កុមារ”។
កាលពីខែមករា បណ្ឌិត Richardson បានអំពាវនាវឱ្យរាជរដ្ឋាភិបាលជប៉ុន ធ្វើសកម្មភាព ហាមលក់
បណ្ដាឧបករណ៍ និងតុក្កតាសិចដែលមានចរឹតជាការរំលោភបំពានផ្លូវភេទកុមារនេះ។
នៅក្នុងសិក្ខាសាលាស្ដីអំពីតុក្កតាសិច ដែលត្រូវបានធ្វើឡើងនៅឯមន្ទីរបច្ចេកវិទ្យា Masachusetts
អាមេរិក ថ្មីៗ វិស្វករជំនាញខាងរ៉ូបូត លោក Ron Arkin មកពីមន្ទីរបច្ចេកវិទ្យា Georgia បែរជាបាន
គាំទ្រការយល់ឃើញរបស់ Takagi។
ចំណែកចិត្តវិទូ Patrice Renaud មកពីសកលវិទ្យាល័យ Montreal របស់កាណាដា ក៏បានយល់ឃើញ
ដូច Takagi ។ លោក Patrice Renaud ថ្លែងថា ៖ “អ្នកដែលមានជម្ងឺផ្លូវចិត្ត ទាក់ទឹននឹងអំពើ
អនាចារ គឺពិបាកព្យាបាល។ មនុស្សមិនអាចប្ដូរផ្លាស់ទំនោរផ្លូវភេទរបស់ខ្លួនដោយខ្លួនឯង ដូចទៅ
នឹងការផ្លាស់ប្ដូរទម្លាប់អាក្រក់ ឧទាហរណ៍ដូចជា ការជក់បារីជាដើម”។
Michael C Seto អគ្គនាយកនៃមន្ទីរស្រាវជ្រាវកោសល្យវិច្ច័យនៃមជ្ឈមណ្ឌលថែទាំសុខភាព Royal
Ottawa នៃប្រទេសកាណដា ឱ្យដឹងថា ៖ “ចំពោះមនុស្សមួយចំនួនដែលមានជម្ងឺចូលចិត្តរំលោភផ្លូវ
ភេទនោះ ការព្យាបាលដែលប្រើកូនក្រមុំតុក្កតាសិចដែលមានរូបរាងដូចកុមារ ប្រហែលជាវិធីដោះស្រាយ
ប្រកប់ដោយសុវត្ថិភាព”។ យ៉ាងនេះក្ដី លោកក៏មានការព្រួយបារម្ភចំពោះករណីនេះផងដែរ។
ប្រែសម្រួល ៖ បុត្រា