CamNews

តារា 

Taylor Swift ត្រូវបានគេ ប្តឹងប្តល់ដោយសារតែលេខ ១៣

ស្រីស្អាតតារា ចំរៀង Country និងមានប្រជាប្រិយភាព នាង Taylor Swift ហើយចូលចិត្ត ប្រើលេខ ១៣ ថាជាលេខ សំណាងរបស់នាង នោះឥលូវនេះ នាងត្រូវបាន គេប្តឹងដោយសារ តែលេខ ១៣ ហើយ ។



ថ្មីៗនេះ នៅឯតុលាការ រដ្ឋ Los Angeles បានទទួល ពាក្យបណ្តឹងមួយ ដែលប្តឹង Taylor Swift អំពី ការប្រើប្រាស់ លេខ ១៣ របស់នាង ។ ដើមចោទនៃ ពាក្យបណ្តឹងនេះ គឺក្រុមហ៊ុន សំលៀកបំពាក់ Blue Sphere Inc ដែលអះអាងថា ខ្លួនបានចុះបញ្ជី ក្នុងការប្រើប្រាស់ លេខ 13 ឬ Lucky 13 នៅ លើសំលៀកបំពាក់បែប Rock 'n' Roll របស់ខ្លួនអស់ ២ ទសវត្សទៅហើយ រហូតមកដល់ កំឡុង ឆ្នាំ ២០១២ ស្រាប់តែ Taylor Swift បានចាប់ផ្តើម យកលេខ 13 ធ្វើជាលេខ សំណាងរបស់នាង ។ ក្នុង ពេលនោះ Taylor Swift ឈ្លក់វង្វេង ជាមួយនិងលេខ 13 ខ្លាំងណាស់ ដែលនាងតែងតែ គូលេខ 13 នៅខ្នងដៃនាង មុនពេលឡើង Concert ហើយមិនត្រឹម តែប៉ុណ្ណោះ នាងថែមទាំងបាន គូរលេខ 13 លើយន្តហោះ ផ្ទាល់ខ្លួននាងទៀត ដោយនាងប្រាប់ថា វាជាលេខសំណាងរបស់នាង ។ ដោយសារ តែភាព ឈ្លក់វង្វែងនេះ នាងថែមទាំងបាន ចេញលក់ផលិតផល ផ្សេងៗរបស់នាង ដាក់លេខ 13 ទៀត ។



នៅក្នុងពាក្យ បណ្តឹងរួមជាមួយ និងការស្នើសុំប្រមាណ ២៨ ទំព័រនោះ ក្រុមហ៊ុន Blue Sphere ចង់ អោយ Taylor Swift ឈប់ប្រើលេខ 13 ឬ Lucky 13 លើផលិតផល របស់នាងតទៅទៀត ហើយក៏ បានទារអោយ សងថ្លៃខូចខាត ផងដែរ ។ យ៉ាងណាមិញ យើងនៅមិនទាន់ ដឹងច្បាស់ទេ លើរឿង ក្តីនេះតែ Taylor Swift ត្រូវបានគេ ដឹងថាធ្លាប់ឈ្នះក្តី លើផលិតផលនេះ ១៦ ដងទៅហើយ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ channelnewsasia 


Tags: star singer taylor swift lucky 13 blue sphere