ភ្នំពេញៈ កញ្ញា ឱក សុគន្ធកញ្ញា ជាតារាចម្រៀងលេចធ្លោលំដាប់ជួរមុខ ប្រចាំផលិតកម្ម ហង្ស មាស បានរំលេចសារជូនពរ សម្តេចយាយ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងឱកាស បុណ្យចម្រើនព្រះជន្ម៧៨ យាងចូល៧៩ព្រះវស្សា តាមរយៈបណ្តាញទំនាក់ ទំនងសង្គម Facebook របស់នាង ។
នៅក្នុង Facebook របស់តារាចម្រៀង សម្បូរប្រជាប្រិយភាព និងក្បាច់រាំញាក់សាច់ កញ្ញា ឱក សុគន្ធកញ្ញា ក្នុងនាមជាកូនខ្មែរ ជ្រកក្រោមម្លប់ ព្រះមហាក្សត្រមួយរូប បានបង្ហាញ សារជា សាធារណៈ ជូនពរក្នុងថ្ងៃបុណ្យចម្រើន ព្រះជន្មសម្តេចយាយ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះ ។ នាងបានសរសេរសារជា ភាសាខ្មែរថា "នាងខ្ញុំជា កូន ចៅ ចៅទួត សូមថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិ ក្នុងឱកាសបុណ្យចម្រើន ព្រះជន្ម យាងចូល ៧៩ព្រះវស្សា សូមឲ្យ សម្តេចយាយ មានព្រះជន្មាយុយឺនយូរ និងព្រះរាជ សុខភាពបរិបូរណ៍ ដើម្បីគង់ជាម្លប់ ដល់កូនចៅ ចៅទួតទាំងអស់គ្នា"។
នៅក្នុងពិធីបុណ្យ ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ យាងចូលព្រះជន្ម៧៩ព្រះវស្សា គេសង្កេតឃើញថា មានវត្តមាន សិល្បករ-សិល្បការិនី ជាច្រើនដួង បានបង្ហាញវត្តមានច្រៀង ចម្រៀងពីរោះៗរណ្តំចិត្តជាច្រើនបទ ក្នុង បំណងសាទរ និងជូនពរដល់សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទូត នៅលើកញ្ចក់ ទូរទស្សន៍ ជាតិផងដែរ ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល